header ads

Sponsor

ខណៈរឿងរ៉ាវអាស្រូវRapperពីររូបចាប់រំលោភនិស្សិតស្រីនៅខេត្តបាត់ដំបងបានស្ងប់ស្ងាត់ស្រាប់តែថ្មីៗនេះតារារ៉េប King Chi ដែលជាមិត្តភក្តិរួមទ្រនំជាមួយ MC Sey និង 1NE បាន បានបង្ហើរសំនៀងខ្លីមួយដែលមានទាំងអ្នកគាំទ្រនិងអ្នករិះគន់ថាលោកដូចជាមានបំណងចង់ការពារដៃគូ MC Sey និង 1NE ពីការលេចឮរឿងអាស្រូវកន្លងមក។
 

តារារ៉េប King Chi បានបង្ហើរសំនៀងខ្លីដែលមានអត្ថន័យថា«ខលទៅអ្នកម្តាយម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធអាវ័ននិងអាសី sey មិនច្បាស់sey  1មិនច្បាស់ 1 មហាជនទស្សនិកជនកំពុងរង្វេងភាំងភ័ន្តមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG »។ បើតាមអត្ថន័យបទចម្រៀងខ្លីរបស់ King Chi ទំនងជាចងលើកឡើងថារឿងនេះមិនមែនជាការពិត MC Sey និង 1NE មិនបានធ្វើរឿងអាស្រូវទាំងនេះឡើយអាចជាការប្រឌិតរឿងមកលើមិត្តរបស់លោក។ 

បទចម្រៀងមួយនេះរបស់ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងដោយអ្នកខ្លះក៏បានគាំទ្រចំពោះការលើកឡើងរបស់ King Chi តែក៏មានមតិមួយចំនួនគិតថាគ្រាន់តែជាការចេញមុខមកការពារដល់មិត្តភក្តិរបស់ខ្លួនតែប៉ុណ្ណោះ ។ ព្រោះសូម្បីតែសាម៉ីខ្លូន MC Sey ក៏បានចេញមុខទទួលស្គាល់ថាវីដេអូបែកធ្លាយមួយរបស់ខ្លួនជាវីដេអូពិតប្រាកដបើទោះបានបដិសេធថាខ្លួនមិនបានប្រព្រឹត្តទង្វើអសីលធម៌ទៅលើនិស្សិតនៅខេត្តបាត់ដំបងក្តី។


គួរឱ្យដឹងដែរថាតារារ៉េប King Chi  MC Sey និង 1NE គឺជាក្រុមមួយនៅក្នុងផលិតកម្ម CG Movement ដែលកន្លងមកពួកគេទាំងបី ក៏មានបទល្បីៗមួយចំនួនដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យជាច្រើន ។ កន្លងកអ្នកទាំងបីតែងលេចមុខនៅតាមកម្មវិធីនានាជាបន្តបន្ទាប់ មិនថាឆាកប្រគំតន្រ្តីនៅស្ថានីយទូរទស្សន៍ឬនៅតាមបណ្តារខេត្តនោះទេ ។ ប៉ុន្តែក្រោយលេចធ្លាយរឿងអាស្រូវ Rapperពីររូប នៅខេត្តបាត់ដំបងមកគេមិនទាន់ដឹងថាតើប្រជាប្រិយភាពរបស់ MC Sey និង 1NE នៅតែមានហាងឆេងដូចមុនឬបែបណា ខណៈមហាជននៅមានការស្រពិចស្រពិល ហើយជនរងគ្រោះក៏នៅមិនទាន់ទម្លាយពីអត្តសញ្ញាណពិតប្រាកដរបស់ Rapperទាំងពីររូបនោះជាសាធារណៈ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post