header ads

Sponsor

ក្រោយស្ងប់ស្ងាត់ការរិះគន់រឿងតុបតែងខ្លួនក្នុងឈុតរាជនី AI ស្រាប់តែនៅក្នុងថ្ងៃទី ០៣នេះអ្នកច្នៃម៉ូដ ឯម រៀម បោះសម្តីយ៉ាងចាក់ដោតដល់អ្នករិះគន់ទើសចំពោះការច្នៃម៉ូដរបស់លោកដែលស្តាប់ហើយពិតជាចាក់ដោតមិនធម្មតា ។ 
 

ដ្បិតទទួលរងការរិះគន់ជាច្រើនលើកច្រើនសារដែលចុងក្រោយនេះមានការប្រមាថដល់អាយុជីវិតក្តី តែអ្នកច្នៃម៉ូដវ័យ ៥៣ឆ្នាំរូបនេះហាក់មិនមានការបាក់ទឹកចិត្តឬបោះបង់ចោលអាជីពមួយនេះឡើយ។ពោលលោកនៅតែចេញមុខការពារចំពោះការច្នៃម៉ូដរបស់លោកចំពោះមុខមហាជន ។ 

តួយ៉ាងនៅក្នុងថ្ងៃនេះអ្នកច្នៃម៉ូដដែលបានចេញទៅបន្តការសិក្សានៅប្រទេសបារាំងរូបនេះបានបង្ហោះសំណេរយ៉ាងចាក់ដោតដល់អ្នករិះគន់ខ្លួនថា«អ្នកខ្លះដៀលជេប្រមាថ ឯម រៀម អាបំផ្លាញវប្បធម៍ តែអត់មើលក្នុងផ្ទះខ្លួនឯងរកតែកងជើងអប្សរាម្ខាងដាក់តាំងក៍គ្មាន កុំបានតែដៀលគេទិញទៅ កុំគ្រាន់តែស្រឡាញ់ កុំគ្រាន់តែ Like ឬ Shar ឬស្លៀកថតផុសអួតគេ គឺក្នុងផ្ទះបងប្អូនគួតែមានគ្រឿងសិល្បៈខ្មែរខ្លះដាក់តាំងផ្ទះអោយកូនៗបានស្គាល់បើស្រឡា ញ់និងចូលចិត្តសិល្បៈនិងវប្បធម៍ខ្មែរទិញទុក»។
 

ជុំវិញសារចាក់ដោតមួយនេះរបស់លោក ឯម រៀម ក៏នៅតែមានការចូលទៅខមិនរិះគន់ តែក៏មានអ្នកខ្លះបានបន្តនិងលើកទឹកចិត្តដល់រូបលោកផងដែរ ។ លោក ឯម រៀម នៅតែលើកឡើងយ៉ាងជឿជាក់ថាបើលោកមិនតុបតែងខ្លួនប្លែកៗនោះមិនមែនហៅថាជាអ្នកច្នៃម៉ូដនោះឡើយ ។ នៅពេលមានកូនឬសាច់ញាតិរៀនផ្នែកច្នៃម៉ូដទើបអ្នករិះគន់ទាំងនោះនឹងយល់អារម្ម ណ៍របស់លោក ។ លោកបានបន្ថែមថា សម្រាប់សម្លៀកបំពាក់ដែលច្នៃម៉ូដដោយលោកផ្ទាល់ទាល់តែអ្នកល្បីៗទើបអាចស្លៀកបានហើយកន្លងមកលោកក៏បានច្នៃម៉ូដឱ្យតារាល្បីៗមួយចំនួនដែរ  ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post