header ads

Sponsor

មានការចាប់អារម្មណ៍និងបញ្ចេញមតិគ្រប់គ្នាក្រោយពីឧកញ៉ា ហ៊ួត ជា បានព្រលយពាក្យយ៉ាងចាក់ដោត តែស៊ីជម្រៅដោយសរសើរចំៗទៅលើអ្នកលក់ឡេនៅតាមអនឡាញថាជាអ្នករកស៊ីដែលស្មោះត្រង់ជាងគេ ។ 
 

ឧកញ៉ា ហ៊ួត ជា ក៏ជាបុគ្គលល្បីនៅក្នុងសង្គមម្នាក់ដែរដោយជារឿយៗតែងបញ្ចេញសំណេរមួយចំនួនទាក់ទងទៅនឹងរឿងរ៉ាវនានា ដែលកំពុងផ្ទុះនៅក្នុងបណ្តាញសង្គម ។ តួយ៉ាងនៅក្នុងថ្ងៃទី ០៣ នេះឧកញ៉ា ហ៊ួត ជា បានបង្ហោះសំណេរខ្លី តែមានអត្ថន័យស៊ីជម្រៅដោយសរសើរដល់អ្នកលក់ឡេថា «មានតែអ្នកលក់ឡេទេ ដែលរកស៊ីស្មោះត្រង់ជាងគេហ៊ានបង្ហាញពីការលក់ដាច់និងសំភារៈនិយមខ្លាំង»។ 

សំណេរខ្លីរបស់ឧកញ៉ា ហ៊ួត ជា បានធ្វើឱ្យអ្នកលេងហ្វេសប៊ុក បានចូលរួមបញ្ចេញមតិជាហូរហែរថា«តិចទៀតគយអាចនឹងជំរឿនទ្រព្យរបស់អ្នកលក់ឡេ ហើយចាប់បង់ពន្ធលើចំណូល និងពន្ធផ្សេងៗ...» «អ្មកអត់ចុះបញ្ជីពន្ធដារគេសប្បាយបង្ហាញ» «ផ្ទះ សុទ្ធតែខ្ទង់លាន»។ខ្លះទៀតលាន់មាត់ថាឧកញ៉ា ហ៊ួត ជា និយាយត្រង់ៗពេកហើយ ។ 
 

សាររបស់ឧញ៉ា ហ៊ួត ជា ទំនងជាចង់ផ្សារភ្ជាប់ទៅនឹងរឿងកាលពីប៉ុន្មានថ្ងៃមុនដែលមន្ត្រីគយចល័តបានទៅចុះចាប់ទូរស័ព្ទនៅក្នុងហាងលក់ទូរស័ព្ទនៅខេត្តត្បូងឃ្មុំដោយបញ្ជាក់ជាទូរស័ព្ទ ដែលមិនបានបង់ពន្ធ ។ សកម្មភាពរបស់មន្ត្រីគយចល័តក៏ទទួលបានការរិះគន់ពីសំណាក់មហាជនជាច្រើនដោយម្នាក់ៗបានលើកជាយោបល់ថាមន្ត្រីគយចល័តគួរតែមានវិធានការជាមួយក្រុមហ៊ុននាំចូលធំៗជាមុនសឹមមកធ្វើនៅហាងលក់ទូរស័ព្ទតូចតាច។ ខ្លះទៀតក៏បានលើកឡើងថាមុននឹងចាត់វិធានការក្តៅបែបនេះគួរធ្វើលិខិតទៅម្ចាស់ហាងទូរស័ព្ទទាំងអស់ជាមុនជារឿងដែលល្អ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post