header ads

Sponsor

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់នូវប្រជាប្រិយភាពរបស់នាដការីរបាំ សុខគា គឹមលាង ដែលមានទាំងរូបសម្រស់និងសមត្ថភាពជំនាញផ្នែករបាំបុរាណ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រសោកស្តាយនោះគឺស្រីស្អាតរូបនេះមិនចូលរួមនៅក្នុងការប្រកួតប្រជែងសម្រស់បើទោះកញ្ញាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្តី ។ ប៉ុន្តែយ៉ាងណា សុខគា គឹមលាង បានឱ្យដឹងថាមូលហេតុមិនចូលរួមដោយសារកញ្ញាមិនចង់បង្ហាញភាពសិចស៊ីនៅលើវេទិកាជាសាធារណៈ។

ជាមួយនឹងកំពស់ខ្ពស់ស្រឡះរួមនឹងសម្រស់អំណោយផលពីធម្មជាតិនោះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនជំរុញឱ្យស្រីស្អាត សុខគា គឹមលាង ចូលប្រកួតនៅក្នុងវិស័យបវរកញ្ញា ។ប៉ុន្តែជាលទ្ធផលបានត្រឹមបង្ហាញការខកចិត្តដោយសារកញ្ញាមិនមានបំណងចូលរួមនៅក្នុងកម្មវិធីប្រកួតសម្រស់នេះឡើយ ។​អ្វីដែលចាប់អារម្មណ៍បើទោះគេនិយមឃើញ សុខគា គឹមលាង លេងស្ទីលហ្វេសសិនក្នុងឈុតសម័យទំនើបនៅតាមបណ្តាញសង្គមក្តី តែស្រីស្អាតរូបនេះបានបញ្ជាក់ច្បាស់ៗថាមូលហេតុមិនចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ដោយសារមិនចង់បង្ហាញភាពសិចស៊ីដែលមានដូចជាការស្លៀកឈុតហែលទឹកជាដើម ។

មួយវិញទៀតសម្រាប់កញ្ញាផ្ទាល់មិនទទួលសម្តែងឬថតឈុតសិចស៊ីរោលរាលឡើយ។ការលើកឡើងរបស់ សុខគា គឹមលាង បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តព្រោះដូចដឹងស្រាប់ហើយថាស្រីស្អាត សុខគា គឺមលាង ក៏ជាគ្រូបង្រៀនកម្រិតមធ្យមជំនាញ​របាំ​បុរាណ និងរបាំព្រះរាជទ្រព្យនៅសា​លាវិចិត្រ​សិល្បៈ។

សុខគា គឺមលាង ជានាដការីរបាំដែលមានសមត្ថភាពនិងទេពកោសល្យម្នាក់ដោយកញ្ញាបានចូលរៀនជំនាញរបាំបុរាណនេះតាំងពីនៅអាយុ៩ឆ្នាំមកម្លេះ។ក្រៅពីបង្ហាញវត្តមាននៅក្នុងស្ប៉តផ្សព្វផ្សាយផលិតផលនានាក៏ដូចជាកម្មវិធីប្រពៃណីខ្មែរមួយចំនួន ស្រីស្អាត សុខគា គឹមលាង ក៏ធ្លាប់បានចូលរួមសម្តែងនៅក្នុងរឿងអប់រំបែបព្រះពុទ្ធសាសនាដែលមានចំណងជើងថា«​​ព្រះពិក្ខុ​ពនេ​ចរ» ក្នុងនាមជាតួឯក។ ចុងក្រោយនេះ សុខគា គឺមលាង កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពេលកញ្ញាបានគ្រងសម្លៀកបំពាក់បុរាណនឹងរាំរបាំអប្សរាពន់ពេនយ៉ាងទាក់ទាញនៅលើភ្នំទឹកកកសក្បុសស្ថិតនៅប្រ​ទេសនូវែលសេឡង់កាលពីពេលកន្លងទៅ។នៅក្នុងពេលឆាប់ៗខាងមុខនេះ សុខគា គឺមលាង ក៏មានគម្រោងថតរឿងឱ្យផលិតកម្មរបស់លោក លៀក លីដា ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post