header ads

Sponsor

បើគិតមកពេលនេះស្វាមីបានទទួលមរណភាពប្រមាណជាងកន្លះឆ្នាំហើយទំនាស់នៅក្នុងក្រុមគ្រួសារសាច់ថ្លៃក៏បានដោះស្រាយរួចរាល់ក្រោយពីផ្ទុះសង្រ្គាមពាក្យសម្តីតាមបណ្តាញសង្គមមួយរយៈមក ។ ប៉ុន្តែថ្មីៗនេះអ្នកនាង ស្រីអូន បែរលាន់មាត់ថាសាច់ថ្លៃនៅដដែលបើទោះបានជូន លុយ ឡាន និងផ្ទះលំហែក្តី ។ 


ថ្មីៗនេះរឿងរ៉ាវអ្នកនាង ស្រីអូន បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ក្រោយអ្នកនាងបានសុំអង្វរធនាគារមួយដែលមិនទាន់អនុវត្តតាមសាលក្រមតុលាការផ្តល់ប្រាក់ឱ្យអ្នកនាងវិញ។ប្រាក់ទាំងនោះជាប្រាក់របស់ស្វាមី ឈាង រ័ត្ន ដោយក្នុងនោះអ្នកនាង ស្រីអូន បានប្រាប់ថា យកប្រាក់ទាំងនេះមកចាត់ចែងនៅក្នុងការសាងសង់បុរីបុស្បារួមនឹងបំណុលមួយចំនួនព្រោះអ្នកនាងមិនចង់គេចវេសដោយការចងកសម្លាប់ខ្លួនឡើយ។

ស្របជាមួយគ្នានោះគេបានឃើញអតីតប្អូនថ្លៃរបស់អ្នកនាង ស្រីអូន បានបង្ហោះសារយ៉ាងចាក់ដោតដែលមានអត្ថន័យថា«នឹកកាលគ្រាបងនាំបងប្អូនដើរលេងទៅមើលដីចំការនៅកែបបន្ទាប់ពីលក់វីឡាឃ្វីនA បានជាងបូនលានដុល្លារចំណេញបានខ្ទង់ពាក់កណ្តាលបងសប្បាយចិត្តណាស់ ១៥ ៧ ២០២៤ បំភ្លេចមិនបាន នឹករឿងហូសចិត្ត»។ 


តបជាមួយការបង្ហោះរបស់អតីតប្អូនថ្លៃអ្នកនាង ស្រីអូនបាននិយាយថា«អតីតប្អូនថ្លៃសរសេរនេះបានន័យថាមិចបងប្អូន? ស្ដាយលុយ? ការតបរបស់ខ្ញុំ លុយបងអ្នកកាន់ទាំងអស់ គាត់ត្រូវតែសប្បាយចិត្ត សប្បាយចាយអត់ន៎? ឆ្លើយតិចមើល? ហើយកាលទៅមើលដីចម្ការហ្នឹងបងអ្នកមានប្រាប់អត់ថាប្លង់នៅធនាគារទាំងអស់ ចាំនិយាយប្រាប់អោយអស់ចង់ដឹងអីទៀតស្រីស្អាត? ចំនេញខ្ទង់ពាក់កណ្ដាលគិតទៅពូកែពន្លើសណាស់ន៎ ខាងបុរីគេឆ្ងល់ដល់កហើយ វីឡាឃីងទិញតម្លៃម៉ាន? ហ។យចុះបងអ្នកមានប្រាប់អត់ថាយកលុយពីណាមកទិញវីឡាឃីងហ្នឹង? សួរថាគេអួតទ្រព្យ ចុះដែលអួតបំណុលអត់? »។

ក្នុងនោះក៏មានការសួរនាំពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនហូរហែដោយអ្នកខ្លះសួរថា«ក្រែងត្រូវរ៉ូវដោះស្រាយគ្នាហើយតើ» តែត្រូវអ្នកនាង ស្រីអូន តបថា «ជូនលុយ ជូនឡានជូនដីលំហែរួចហើយsis តែដដែល»។ អ្វីដែលគួរឱ្យសរសើរទោះមានបំណុលវ័ណ្ឌកក្តី តែអ្នកនាង ស្រីអូន នៅតែបន្តចែករំលែកដល់អ្នកទីទ័លក្រជាបន្តបន្ទាប់ដែលគេតែងឃើញនៅតាមបណ្តាញសង្គម៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post