header ads

Sponsor

មានការចាប់អារម្មណ៍គ្រប់គ្នាក្រោយបានឃើញគណនីយហ្វេសប៊ុកមួយបានបង្ហោះរូបភាពតារាសម្តែង និងចម្រៀងរូបសង្ហា ថៃ អតិជាតិបុត្រ ដោយភ្ជាប់ជាមួយសារថា ជំពាក់លុយគេមិនសង ។ បន្ថែមពីនោះក៏មានខមិនជាច្រើនបាននិយាយថាជំពាក់គេហើយសម្តីឡូយទៀត តែការពិតបែបណានោះគេមិនទាន់ឃើញសាម៉ីខ្លួនចេញមុខបកស្រាយឡើយ។ 


មានការចែករំលែកព្រោងព្រាតក្រោយបានឃើញហ្វេសប៊ុកមួយដែលមានឈ្មោះថា អូន ករុណា បានបង្ហោះរូបភាពរបស់លោក ថៃ អតិជាតិបុត្រ ដោយភ្ជាប់ការរៀបរាប់ថា«ធ្វើដល់ដារាហើយថោកម្លេះជំពាក់លុយគេមិនសងថាលុយច្រើនទៅរកមិនបានខំសំរួលអោយបង់តិចៗហើយនៅមិនបង់ទៀត»។ 

ប៉ុន្តែម្ចាស់ហ្វេសប៊ុកនោះមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលតារាសម្តែងរូបសង្ហា អតិជាតិបុត្រ បានជំពាក់ឡើយ ។មានការចូលទៅបញ្ចេញមតិថា «ជំពាក់បងខ្ញុំដែរ » ។ ជាមួយគ្នានោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការងឿងឆ្ងល់ព្រោះកន្លងតារាវ័យក្មេងរូបនេះក៏មានភាពហាយសូរមិនធម្មតាឡើយ។ 

ជាក់ស្តែងមួយរយៈមុនលោកក៏បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តគ្រប់គ្នាក្រោយឃើញទឹកចិត្តទូលាយដែលមិនបានយកប្រាក់ពីបុរសម្នាក់ដែលបានបើកម៉ូតូបណ្តាលឱ្យខូចខាតរថយន្តរបស់លោក ។ 


ដ្បិតមានការបង្ហោះរូបភាពចំៗក្តី តែគេមិនទាន់ឃើញតារាសម្តែង និងចម្រៀង ថៃ អតិជាតិបុត្រ ចេញមុខបកស្រាយនោះឡើយ ។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុនលោកបានបង្ហោះសំណេរមួយដែលមានការលើកឡើងថា«សម័យនេះគេអត់យកការគម្រាមលើប្រព័ន្ធផ្សព្វផ្សាយមកដោះទេគេយកផ្លូវច្បាប់មកដោស្រាយបានបានហៅថាកូនប្រុសវាសនាមនុស្សមើលអត់ឃើញទេចឹងកុំអាល់សើចយំ»។

ទោះមិនទាន់មានបទចម្រៀងចេញថ្មីស្វាគមន៍អ្នកគាំទ្រដូចមុនក្តី តែសព្វថ្ងៃតារារូបសង្ហាមុខដូចកូនកាត់រូបនេះក៏កំពុងមមាញឹកនៅក្នុងការថតរឿងភាគទូរទស្សន៍មួយជារឿងប្រភេទBL៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post