មិនរង់ចាំយូរអតីតភរិយារបស់ យឿន ពិសី បានចេញមុខបដិសេធថាខ្លួនមិនបានដូរប្តីប្រពន្ធគ្នាទេ មិនតែប៉ុណ្ណោះនាងថែមទាំងសួរទៅកាន់គូស្នេហ៍ថ្មីរបស់ យ៉ឿន ពិសី ថាតើអតីតស្វាមីដែលនាងមានទំនាក់ទំនងនោះជានរណាបង្ហាញមុខមក ? បន្ថែមពីនេះអតីតភរិយា យឿន ពិសី បាននិយាយថាកន្លងមកនាងមិនដែលចង់លែងលះជាមួយគ្នាទេ តែ យឿន ពិសី បានគំរាមថាមិនចែកផ្លូវគ្នាគឺសម្លាប់ខ្លួន ។
ក្រោយពីអតីតម្ចាស់ពាននៅក្នុងកម្មវិធី’Cambodia’s Got Talent បានចេញមុខឡាយវីដេអូដោ យបានបញ្ជាក់ថាដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួន នឹងបានបន្ថែមថាជីវិតគ្រួសារខ្លួនដូចក្នុងរឿងដូរប្តីប្រពន្ធគ្នាទៀតផង។ ក្រោយពីសំងំជាច្រើនខែដោយសំអាងថាមិនចង់បំពុលសង្គ ម តែក៏ចង់បានភាពស្អាតស្អំរបស់ខ្លួននោះអតីតភរិយា យឿន ពិសី បានចេញមុខរៀបរាប់តាមរយៈការឡាយវីដេអូកាលពីថ្ងៃទី ១៣ យប់មិញនេះថា រយៈពេលរួមរស់ជាមួយគ្នាបីឆ្នាំនាង និង យឿន ពិសី ស្រឡាញ់គ្នាណាស់។នាងតែងលើកទឹកចិត្តប្តី នឹងមិនដែលនិយាយថាប្តីខ្លួនជាមនុស្សពិការឡើយ ។ប៉ុន្តែ យឿន ពិសី ចាប់ផ្តើមប្រែប្លែកដែលពេលខ្លះបានប្រាប់ថានាងថាមិនបានមកផ្ទះដោយសារច្រៀងនៅផាប់ហើយស្រវឹងមិនអាចមករួចតែព្រឹកឡើងនាងទៅរកនៅផាប់បែរជាមិនឃើញហើយសូម្បីតែនៅក្នុងបន្ទប់ស្ទីឌីយោធ្វើការក៏ដាក់គន្លឹះទ្វារផងដែរ ។
អតីតភរិយា យឿន ពិសី ថែមទាំងនិយាយថាអតីតប្តីខ្លួនចាប់ផ្តើមមានស្រីក្រោយពីនាងមានកូនទីពីរ ។ដោយសារស្រឡាញ់ប្តីពេកក្រោយដឹងថាមានស្រី ខ្លួនសុខចិត្តសុំរស់នៅរួមគ្នាទាំងបីនាក់ តែអតីតប្តីមិនព្រមហើយគំរាមថាបើមិនលែងលះគេនឹងសម្លាប់ខ្លួន ។
នេះជាការលើកឡើងរបស់អតីតភរិយា យឿន ពិសី ។ អតីតភរិយាបន្ថែមថា ដោយមិនឃើញ យឿន ពិសី បង់អាហារកិច្ចទើបនាងបានសុំប្រាក់ ៣ពាន់ដុល្លារ តែ យឿន ពិសី ថាមិនមានហើយថែមទាំងឡាយវីដេអូនិយាយរឿងនេះថែមទៀតទើបនាងមិនសុខចិត្តចេញមុខដើម្បីរកភាពស្អាតស្អំរបស់ខ្លួនផងដែរ ៕