header ads

Sponsor

នេះជាលើកដំបូងដែលពិធីករ ជា វណ្ណារិទ្ធ បានរៀបរាប់ពីរឿងរ៉ាវមិនសមប្រកបក្នុងគ្រួសាររបស់លោកដែលមានបងប្រុសជាអតីតអ្នកចម្រៀងម្នាក់បានញៀនថ្នាំនឹងបានបំផ្លាញក្រុមគ្រួសារជាច្រើន។ ទាំងនេះហើយដែលធ្វើឱ្យលោកតែងលើកដាសារខ្លះៗដាស់តឿនដល់យុវវ័យឱ្យជៀសឆ្ងាយពីគ្រឿងញៀន។

គេចាំបានថាកាលពីអំឡុងដើមឆ្នាំ ២០២២ លោក ជា វណ្ណារិទ្ធ បានបាត់បង់បងប្រុសម្នាក់ដែលមានឈ្មោះថា ជា ដេវីត ដែលធ្លាប់ជាអ្នកចម្រៀងដែលមានប្រជាប្រិយភាពគួរសមកាលពីពេលកន្លងមក ។ កាលណោះពិធីកររូបនេះក៏មិនបានបង្ហើបថាបងប្រុសរបស់លោកទទួលមរណភាពដោយសារជំងឺអ្វីនោះឡើយ ។

ប៉ុន្តែកាលពីពេលថ្មីៗនេះលោក ជា វណ្ណារិទ្ធ បានចូលរួមនៅក្នុងកម្មវិធី ស និង ខ្មៅ ដែលមាន ពេជ្រ សេរីរ័ត្ន ជាពិធីការិនី ។ ក្រៅពីបើកបង្ហាញពីជីវិតគ្រួសារលោក ជា វណ្ណារិទ្ធ ក៏បានរៀបរាប់ពីការសោកស្តាយរបស់លោកដែលបានបាត់បង់បងប្រុសបង្កើតដែលពាក់ព័ន្ទទៅនឹងការញៀនថ្នាំ ។ ដោយសារតែឥទ្ធិពលថ្នាំញៀនបានធ្វើឱ្យបងប្រុសដែលធ្លាប់ជាអ្នកចម្រៀងប្រែទៅជាមនុស្សលែងដឹងអីបំផ្លាញទាំងគ្រួសារនិងខ្លួនឯងហើយចុងក្រោយក៏បានបាត់បង់ជីវិតទាំងវ័យក្មេងដែលធ្វើឱ្យក្រុមគ្រួសារជាពិសេសម្តាយរបស់លោកសោកស្តាយជាខ្លាំង ។

ពិធីករដែលកំពុងទទួលបានការគាំទ្រពីសំណាក់មហាជនរូបនេះបានឱ្យដឹងថាមូលហេតុដែលលោកបើកបង្ហាញថាបងប្រុសជាមនុស្សញៀនថ្នាំជាសាធារណៈបែបនេះដោយសារបងប្រុសក៏បានឃ្លាតឆ្ងាយទៅហើយ។ ណាមួយលោកក៏ចង់ឱ្យយុវវ័យទាំងអស់មានការជៀសពីគ្រឿងញៀនព្រោះជាសារធាតុមួយដែលបានបំផ្លាញខ្លួនយើងឱ្យបាត់បង់ស្មារតីដែលលោកក៏ដូចជាក្រុមគ្រួសារដែលបានជួបរឿងនេះសុទ្ធតែមានការភ័យខ្លាចនឹងមិនចង់ឱ្យជួបឬឃើញនោះឡើយ។ ដោយសារជួបបទពិសោធន៍បែបនេះទើបជារឿយៗលោកតែងបញ្ចូលជាសារដាស់តឿនដល់យុវវ័យទាំងអស់ឱ្យជៀសឆ្ងាយពីគ្រឿងញៀនជាពិសេសឆ្លើយថាទេចំពោះសារធាតុមួយនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post