header ads

Sponsor

ធ្លាប់តែឃើញតារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ ចេញច្រៀងនៅតាមAgency របស់តារារៀមច្បងដែលមានដូចជាលោក យ៉ែម សំអូន និងលោក អេឡិច ចាន់ត្រា ជាដើម ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះគេបានដឹងថាតារាចម្រៀង ដួង វីរៈសិទ្ធ ក៏មានតន្ត្រីផ្ទាល់ខ្លួនដែលមានឈ្មោះថា «ដួង វីរៈសិទ្ធ តន្រ្ដី» ដែលបើកបម្រើសេវាកម្មដល់អតិថិជនមិនថាតាមបណ្តារខេត្តឬក្រុងភ្នំពេញឡើយ ។ អ្នកគាំទ្រមួយចំនួនក៏បានលានមាត់ថាសំងំៗតារាចម្រៀង ដួង វីរៈសិទ្ធ ក្លាយជាថៅកែទាំងវ័យក្មេង ។ 
 

តារាចម្រៀង ដួង វីរៈសិទ្ធ ត្រូវបានគេមើលឃើញថាជាតារាចម្រៀងដែលមានទេពកោសល្យពហុជំនាញមិនធម្មតាឡើយព្រោះមិនត្រឹមចេះនិពន្ធទំនុកច្រៀងទេថែមទាំងចេញលេងហ្គីតា បានយ៉ាងជំនាញដែលតារាផ្សេងៗទៀតពិបាកធ្វើបានដូចលោក។អ្វីដែលគួរឱ្យកត់សម្គាល់សព្វថ្ងៃអតីតម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី១ រូបនេះនៅតែបន្តជ្រកក្នុងទ្រនំផលិតកម្មរាមដដែលបើទោះដៃគូតារាចម្រៀង មាស សុខសោភា បានចាកចេញមួយរយៈក្តី ។ 

ក្រៅពីអាជីពចម្រៀងពេលនេះម្ចាស់បទ «ប្រយោគស្នេហ៍»រួបនេះក៏មានអាជីវកម្មផ្ទាល់ខ្លួនពោលគឺលោកបានបើកក្រុមតន្ត្រីមួយសម្រាប់បម្រើការដល់អតិថិជននានា ។អ្វីដែលគួរឱ្យកត់សម្គាល់ទោះក្លាយជាថៅកែខ្លួនឯងក្តី តែលោក ដួង វីរៈសិទ្ធ នៅតែបន្តចេញច្រៀងនៅតាមកម្មវិធីនានារបស់Agency ផ្សេងៗទៅតាមការចង់បានរបស់អតិថិជន។
 

កន្លងមកតារាដែលបើកវង្សតន្រ្ដីផ្ទាល់ខ្លួនមានដូចជាពិធីការិនី សុភ័ក្រ កុសុម៉ា តារាចម្រៀង  សុខ រក្សា លោក  អាឡិច ចាន់ត្រា និងលោក យ៉ែម សំអូន  ជាដើម ដែលអ្នកទាំងនោះសុទ្ធតែទទួលជោគជ័យនៅក្នុងអាជីវកម្មបែបនេះ ។ ក្នុងនោះក៏មានការលាន់មាត់សរសើរដល់តារាចម្រៀង ដួង វីរៈសិទ្ធ ជាអ្នកសិល្បៈដែលមិនដែលមានរឿងអាស្រូវ ជាពិសេសទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់វ័យ។ ពេលនេះទៀតសោតលោកក៏បានវិវត្តន៍ខ្លួនមកជាថៅកែខ្លួនឯងទៀតផង ។ គួរឱ្យដឹងដែរថាតារាចម្រៀង ដួង វីរៈសិទ្ធ កើតក្នុងត្រកូលអ្នកសិល្បៈដែលមានអ្នកម្តាយជាអ្នកចម្រៀងផ្នែកបុរាណប្រចាំនៅខេត្តកំពង់ស្ពឺ ហើយបងប្រុសនិងប្អូនប្រុសសុទ្ធសឹងជាតារាចម្រៀងហើយថែមទាំងចេះលេងឧបករណ៍តន្រ្តីបុរាណ និងសម័យទៀតផង៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post