header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយបានឃើញលោក គួច ខេវិន បានបង្ហាញការអាណិតអាសូរដល់អ្នកច្នៃម៉ូដ ឯម រៀម ខណៈអ្នកច្នៃម៉ូដដែលបានចេញទៅបន្តការសិក្សានៅប្រទេសបារាំងរូបនេះតែងទទួលរងការរិះគន់ពីសំណាក់មហាជនជាបន្តបន្ទាប់នៅពេលលោកច្នៃម៉ូដចូលរួមកម្មវិធីធំៗមួយចំនួន ។
 

ចុងក្រោយនេះអតីតអ្នកផលិតកម្មវិធីដែលមានប្រជាប្រិយភាពលោក គួច ខេវិន បានបង្ហាញសកម្មភាពថ្មីៗនៅក្នុងសង្គមសិល្បៈឡើងវិញក្រោយពីស្ងប់ស្ងាត់មួយរយៈ ។ លោក គួច ខេវិន ក៏ជាបុគ្គលម្នាក់ដែលតែងចែករំលែកនូវការចាប់អារម្មណ៍រឿងរ៉ាវមួយចំនួនមិនថាក្នុងឬក្រៅសង្គមសិល្បៈនោះឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះគេបានឃើញលោក គួច ខេវិន បានបង្ហោះរូបភាពជាច្រើនសន្លឹករួមជាមួយអ្នកច្នៃម៉ូដ ឯម រៀម ដោយបង្ហាញអារម្មណ៍អាណិតអាសូរដល់លោក ឯម រៀម ដែលត្រូវមហាជនភាគច្រើនរិះគន់ហើយថែមទាំងជេរប្រមាថដល់ឪពុកម្តាយដែលមិនបានដឹងរឿងនៅក្នុងវិស័យច្នៃម៉ូដនេះថែមទៀត ។


ក្នុងនោះលោក គួច ខេវិន បានរៀបរាប់ថា« អ្វីដែលពិតប្រាកដ នឹងទៀងទាត់គឺ«ពេលវេលា» ពេលវេលាធ្វើឲ្យអ្វីៗគ្រប់យ៉ាងប្រែប្រួល តែអ្វីដែលមិនប្រែប្រួលគឺមានតែពេលវេលាខ្លួនឯងហ្នឹង? យើងចង់ធ្វើអ្វីៗដើម្បីផ្គាប់ចិត្តគេ តែគេមិនយល់ពីចិត្តរបស់យើងដែលចង់ផ្គាប់ចិត្តគេ ដូច្នេះគឺមានតែគេនោះទេ ដែលមិនយល់ពីយើង គឺមានតែយើងខ្លួនឯងផ្ទាល់ទើបយល់ពីខ្លួនឯង ! ចូរប្រើខ្លួនយើងឲ្យត្រូវនឹងពេលវេលា កុំឲ្យពេលវេលាមកប្រើខ្លួនយើង! បើប្រើគតិតាមទស្សនវិទ្យា ទើបទាំងអ្មកនឹងខ្ញុំនឹកអាណិតចំពោះ លោក ឯម រៀម ?។ 

ខ្ញុំបានជួប លោក ឯម រៀមដោយចៃដន្យ តែខ្ញុំអាណិតគាត់មែនទែន នៅ ពេលដែលមនុស្សជាច្រើនមិនជេរប្រមាថត្រឹមតែគាត់ បែរជាជេរឪពុកម្តាយគាត់ ដែលលោកមិនបាន ដឹងរឿងអ្វីសោះ? ពេលវេលាធ្វើឲ្យមនុស្សប្រែប្រួលមែន???ប្រើភ្នែក ប្រើត្រចៀក ប្រើមាត់ តែមិនប្រើវិចារណៈញាណ»។ជុំវិញការលើកឡើងរបស់លោក គួច ខេវិន ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនពេញចិត្តហើយរំពឹងថាអ្វីៗនឹងប្រសើរឡើងក្រោយអ្នកច្នៃម៉ូដ ឯម រៀម បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរជុំវិញការច្នៃម៉ូដរបស់លោក៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post