header ads

Sponsor

មានការចាប់អាម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញម្ចាស់គណនីយហ្វេសប៊ុក Ricky ScoTt និងមិត្តស្រីបានដឹកដៃគ្នាថតរូប Pre wedding ទៅតាមការគ្រោងទុកបើទោះមកដល់ពេលនេះលោកមិនទាន់បានទម្លាយពីយុត្តិធម៌របស់មិត្តស្រីដែលត្រូវតារារ៉េបពីររូបបំពានកាលពីអំឡុងខែមីនាកន្លងទៅក្តី ។ 

ក្រោយពីភ្លៀងមេឃស្រឡះពិតជាមិនខុសឡើយ យ៉ាងណាមិញក្រោយពីស្ងប់ស្ងាត់រឿងរ៉ាវអាស្រូវដែល Ricky ScoTt បានទម្លាយពីរឿងរបស់មិត្តស្រីខ្លួនដែលត្រូវតារារ៉េបពីររូបចាប់រំលោភមកពេលនេះអ្វីៗក៏បានល្អប្រសើរ។ ជាក់ស្តែងមិត្តស្រីរបស់ Ricky ScoTt បានចែករំលែករូបភាពបីសន្លឹកក្នុងឈុតកូនកំលោះក្រមុំបែបប្រពៃណីខ្មែរភ្ជាប់ដោយសំណេរខ្លីថា«តាម Crជិត1ឆ្នាំលូវយកធ្វើប្រពន្ធបានសម្រេចហើយ»។

ជាមួយរូបភាពរបស់អ្នកទាំងពីរគេសង្កេតឃើញថាមានការជូនពរពីសំណាក់អ្នកគាំទ្រជាច្រើន ជាពិសេសអ្នកដែលបានតាមដានរឿងរបស់ពួកគេដែលបានផ្ទុះផ្អើលបណ្តាញសង្គមកាលពីអំឡុងខែឧសភាកន្លងមក ។ ខ្លះក៏បានសរសើរសំណាងមិត្តស្រីរបស់ Ricky ScoTt  ដែលរកបានបុរសដែលល្អនិងមានចិត្តស្មោះបែបនេះ។ មិនមានការបញ្ជាក់ថាអ្នកទាំងពីរនឹងចូលរោងការនៅក្នុងថ្ងៃណានោះឡើយ។

កន្លងមក Ricky ScoTt បានប្រកាសតាមបណ្តាញសង្គមថានឹងរកយុត្តធម៌ឱ្យមិត្តស្រីចំពោះការរំលោភបំពានពីសំណាក់តារារ៉េបទាំងពីររូប តែពេលនេះលោកក៏បានលុបចោលរាល់ការបង្ហោះសំណេរទាំងនោះពីបណ្តាញសង្គមអស់ហើយ ។ បើតាមដឹង Ricky ScoTt ក៏ជាសិល្បៈ នៅក្នុងវិស័យចម្រៀងរ៉េបផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post