header ads

Sponsor

ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំពេលនេះតារាសម្តែងនិងចម្រៀងលោក ហេង ប៊ុនលាភ បានវិលមកជាថ្មីនៅក្នុងអាជីពមួយនេះ ។ អ្វីដែលកត់សម្គាល់វិលជាថ្មីតារាសម្តែងរូបនេះបានអះអាងថាភរិយារបស់លោកមិនមានការហាមឃាត់ឬប្រចណ្ឌអ្វីឡើយហើយបន្ថែមពីនេះលោ កក៏បានសរសើរសំណាងខ្លួនដែលមានភរិយាចេះយល់ពីការងារខ្លួនបែបនេះ ។

គេចាំបានលោក ហេង ប៊ុនលាភ ធ្លាប់ជាតារាសម្តែងនិងចម្រៀងដែលមានប្រជាប្រិយភាពខ្ពស់កាលពីជាង១០ឆ្នាំមុនដោយសារលោកមានរូបសម្បត្តិស្រស់សង្ហារួមជាមួយនឹងទេពកោសល្យសិល្បៈពីធម្មជាតិមិនថាការសម្តែងឬសំនៀងនោះទេ។ប៉ុន្តែក្រោយពីរៀបការជាមួយ ភរិយាជាកូនថៅកែឡូតិ៍នេសាទមកតារាប្រុសរូបនេះក៏បានបាត់មុខពីវិស័យសិល្បៈធ្វើឱ្យមានការលេចឮថាភរិយារបស់លោករារាំងនៅក្នុងអាជីពមួយនេះព្រោះមិនចង់ឱ្យលោកប៉ះពាល់ជាមួយតារាស្រីដទៃ ។

ប៉ុន្តែចុងក្រោយនេះលោក ហេង ប៊ុនលាភ បានបង្ហាញវត្តមានឡើងវិញជាមួយរូបរាងស្រស់សង្ហាបើទោះលោកមានវ័យរាងជ្រេបន្តិចក្តី ។ នៅតែមានហាងឆេងតារាវ័យជាង ៤០ឆ្នាំរូបនេះនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ក្រុមហ៊ុននានានដោយលោកបានលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍និងការផ្សាយផលិតផលធំៗដោយទទួលបានតម្លៃខ្លួនខ្ពស់គួរសម ។

លេចមុខនៅក្នុងកម្មវិធី V Talk តារាចម្រៀងនិងសម្តែងរូបនេះបានរៀបរាប់ថាមូលហេតុដែលលោកបានបាត់មុខពីសិល្បៈច្រើនឆ្នាំកន្លងមកដោយសារលោកមានជំងឺថ្លើមដែលតម្រូវឱ្យមានការព្យាបាលដែលជម្រើសទីមួយលេបថ្នាំមួយជីវិត និងការចាក់ថ្នាំរយៈពេលមួយឆ្នាំ ។ ពេលនោះលោកសម្រេចជ្រើសយកការចាក់ថ្នាំដែលទិញមកពីប្រទេសជិតខាងតែក្រោយពេ លចាក់លោកក៏ត្រូវធ្លាក់ខ្លួនស្គមស្គាំងបាក់រូបសម្រស់ហើយថែមទាំងជ្រុះសក់ទៀតផង ។

លោ កក៏មិននឹកស្មានថាខ្លួនអាចមានរូបរាងត្រលប់ដូចពីមុននឹងអាចវិលចូលសិល្បៈបានទៀតទេ ។ បង្ហាញមុខឡើងវិញលោក ហេង ប៊ុនលាភ បាននិយាយទាំងជឿជាក់ថាភរិយារបស់លោកមិនដែលហាមឃាត់ចំពោះការវិលមកប្រឡូកការងារសិល្បៈវិញឡើយ ហើយក៏មិនមានការប្រច ណ្ឌចំពោះការសម្តែងឈុតឆាកស្នេហាជាមួយតារាស្រីនោះដែរ តែភរិយាមានការព្រមានថា«កុំឱ្យតែជាការពិត»។ជាចុងក្រោយលោក ហេង ប៊ុនលាភ ក៏បានសរសើរនូវសំណាងរបស់លោកដែលមានភរិយាយល់ច្បាស់ពីការងារសិល្បៈមិនមានការហួងហែងឬប្រចណ្ឌអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post