header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញលោក មាស ឬទ្ធី បានរៀបរាប់នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកនៅក្នុងថ្ងៃទី១៩នេះថារឿងហេតុមួយដែលមិនគួរឱ្យជឿដែលសមត្ថកិច្ចស្រុកអង្គស្នួលបានទម្លាយថា ឧកញ៉ា ស្រី ស៊ីណា ជាឃាតករមានពាក់វត្ថុស័ក្តិសិទ្ធដែលធ្វើឱ្យពិបាកនៅក្នុងការវ៉ៃខ្នោះមានន័យថាវ៉ៃច្រើនដងនៅតែមិនជាប់។

រហូតមកដល់ពេលនេះរឿងរ៉ាវសោកនាដកម្មដោយសារទំនាស់រឿងបន្តិចបន្តួចរវាងអ្នកជិតខាងបានបណ្តាលឱ្យបុរសស្រី្តពីរនាក់ជាគូដណ្តឹងនិងគ្នាបានបាត់បង់ជីវិតនិងមនុស្សម្នាក់ទៀតរងរបួសក្នុងហេតុការណ៍បាញ់សម្លាប់មួយដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅក្នុងបុរីប៉េងហួតបឹងស្នោរដែលស្ថិតនៅក្នុងសង្កាត់និរោធ៍ខណ្ឌច្បារអំពៅ។ខ្មាន់កាំភ្លើងមានឈ្មោះ ស្រី ស៊ីណា ជាឧកញ៉ាដែលមានអាយុ ៥០ឆ្នាំ ។ 

អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងព្រឹកថ្ងៃមិញនេះលោក មាស ឬទ្ធី បានបកស្រាយនូវរាល់ចម្ងល់របស់មហាជនមួយចំនួននៅក្នុងបណ្តាញសង្គមក្រោយពីបានឃើញរូបថតខ្មាន់កាំភ្លើងឈរយ៉ាងសង្ហាដោយមិនមានវៃខ្នោះដូចជនដៃដល់ដទៃ ។មិនតែប៉ុណ្ណោះលោកក៏បានទម្លាយរឿងមួយពាក់ព័ន្ធទៅនឹងការវ៉ៃខ្នោះមិនជាប់ទៅលើខ្មាន់កំាំភ្លើង។  

លោក មាស ឬទ្ធី បាននិយាយថាបើតាមសមត្ថកិច្ចស្រុកអង្គស្នួល ប្រាប់លោក ថាពេលចាប់វ៉ៃខ្នោះខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា វ៉ៃរបូតៗជាច្រើនដងទើបមានសមត្ថកិច្ចម្នាក់ដែលដឹងរឿងជំនឿបាននិយាយថាខ្មាន់កាំភ្លើងរូបនេះមានពាក់វត្ថុស័ក្តិសិទ្ធសម្រាប់ការពារខ្លួន ហៅថាជុំក្រឡង់ ទើបបានជាពិបាកវ៉ៃខ្នោះបែបនេះ  ។ ប៉ុន្តែខ្មាន់កាំភ្លើងរូបនេះត្រូវបានសមត្ថកិច្ច វ៉ៃខ្នោះពេលទៅដល់ក្រសួងមហាផ្ទៃ ។​លោក មាស ឬទ្ធី បានបន្តថាឧកញ៉ា ស្រី ស៊ីណា ថា សុខចិត្តបាត់បង់លុយតែមិនឱ្យបាត់វត្ថុស័ក្តិសិទ្ធនោះទេ ។

 ទាំងនេះជាការលើកឡើងរបស់លោក មាស ឬទ្ធី ​តែស័ក្តិសិទ្ធកម្រិតណានោះមិនមាននរណាម្នាក់ដឹងច្បាស់ក្រៅពីសាម៉ីខ្លួនជាខ្មាន់កាំភ្លើងនោះឡើយ។ បន្ថែមពីនេះលោក មាស ឬទ្ធី បាននិយាយទៀតថាមានការចោទជាសំណួរពីសំណាក់មហាជនជាច្រើនថាហេតុអ្វីសមត្ថកិច្ចចាប់បានជនដៃដល់ហើយមិនវ៉ៃខ្នោះទុកឱ្យឈរជ្រែងចង្កេះយ៉ាងសង្ហាទៅវិញ។ ប៉ុន្តែតាមការលើកឡើងរបស់សមត្ថកិច្ចបានឱ្យដឹងថា ពេលឃាត់ខ្លួនដំបូងសមត្ថកិច្ចមិនបានដឹងថាឧកញ៉ា ស្រី ស៊ីណា ជាជនដៃដល់នៅក្នុងការបាញ់សម្លាប់ទេគ្រាន់តែសង្ស័យប៉ុណ្ណោះទើបមិនបានវ៉ៃខ្នោះតែក្រោយពេលសួរនាំឧកញ៉ា ស្រី ស៊ីណា បានហុចកាំភ្លើងឱ្យសមត្ថកិច្ចពេលនោះទើបសមត្ថកិច្ចបានដឹងថាជាខ្មាន់កាំភ្លើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post