header ads

Sponsor

ក្រោយស្ងប់ស្ងាតការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមតារារ៉េប 1NE បានបង្ហាញអារម្មណ៍រំភើបក្រោយបទចម្រៀង«NOOB» ដែលបានចេញរយៈពេលប្រមាណជា៧ ខែនោះមានអ្នកចុចចូលទស្សនាប្រមាណជា ១១លានដង ។ ក្នុងនោះក៏មានហ្វេន ហ្វេន បានសុំឱ្យតារារ៉េបរូបនេះទម្លាក់បទថ្មីឆាប់ៗផងដែរ ។

មិនខុសពីដៃគូ MC Sey ប៉ុន្មានឡើយក្រោយពីរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីមានការរិះគន់រឿងប្រព្រឹត្តសកម្មភាពអសីលធម៌ទៅលើនិស្សិតស្រីនៅខេត្តបាត់ដំបងមក1NE ក៏បានចេញសារច្រានចោលថាខ្លួនមិនបានប្រព្រឹត្តសកម្មភាពថោកទាបទាំងនេះឡើយ នឹងលើកឡើងថារឿងនេះធ្វើឱ្យប៉ះពាល់កិត្តិយសលោកនិងក្រុមគ្រួសារខ្លាំងណាស់។ អ្វីដែលកត់សម្គាល់ក្រោយពីស្ងាត់មួយរយៈនៅក្នុងថ្ងៃទី១១នេះ 1NE បានចេញបង្ហោះបទចម្រៀង«NOOB» ដោយភ្ជាប់សំណេរខ្លីថា   «យើងបានទទួលការទស្សនា 11,000,000»។

 បើគិតមកដល់ពេលនេះបទ«NOOB»របស់1NE បានចេញប្រមាណជា៧ខែមកហើយ ។តាមរយៈបទ«NOOB» បានធ្វើឱ្យប្រជាប្រិយភាពតារារ៉េបរូបនេះកាន់តែល្បីថែមមួយកម្រិតទៀត។

 

ការបង្ហាញសកម្មភាពឡើងវិញនៅក្នុងបណ្តាញសង្គមរបស់1NE ទំនងជាចង់ស្ទាបស្ទង់ពីមតិរបស់អ្នកលេងបណ្តាញសង្គមថានៅបន្តគាំទ្រឬបែបណា ។ អ្វីដែលកត់សម្គាល់ហាក់មានសំណាងជាង MC Sey ដោយ1NE ត្រូវបានអ្នកគាំទ្រជាច្រើនលើកទឹកចិត្តនឹងស្នើសុំឱ្យតារារ៉េបរូបនេះទម្លាក់បទថ្មីៗជាបន្តទៀត ។ បើតាមប្រភពដែលកៀកកិតជាមួយក្រុមតារាចម្រៀងរ៉េបបានបង្ហើបថាតាមរយៈរឿងអាស្រូវតារារ៉េបពីររូបរួមនឹងគូកនចាប់រំលោភនារីនៅខេត្តបាត់ដំបងបានផ្ទុះមក MC Sey និង1NE ក៏ដូចជាតារារ៉េបមួយចំនួនហាក់ដូចជាបាត់បង់ទីផ្សារចម្រៀងនិងការគាំទ្រមួយភាគធំផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post