មិនដឹងថាជាការពិតឬគ្រាន់តែជាការលេងសើចដើម្បីទាក់ទាញចំណាប់អារម្មណ៍នោះទេ ខណៈសុខៗបងស្រីបង្កើតរបស់ ដេនីក្វាន់ បានប្រកាសរើសកូនប្រសារឱ្យកូនក្រមុំទាំងពីររបស់ខ្លួនដោយបញ្ជាក់ថានឹងផ្តល់ដីចំការ ១០០ហិចតា ប្រាក់៤០ម៉ឺនដុល្លារ ផ្ទះវីឡា មុខរបរ និងរថយន្តទំនើបមួយគ្រឿងទៀត ។
ថ្មីៗនេះមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា ថ្មភ្នំ ដែលត្រូវគេស្គាល់ថាជាបងស្រីរបស់ស្រីស្អាត ដេនីក្វាន បានបង្ហាញរូបភាពកូនក្រមុំទាំងពីរនាក់របស់ខ្លួនជាសាធារណៈដោយភ្ជាប់នូវសំណេរចង់រើសស្វាមីឱ្យកូនស្រីរបស់ខ្លួនថា«កូនក្រមុំទាំង២កូនប្រសារប្រុសម៉ាករើសមិនគិតពីទ្រព្យសម្បត្តិអោយតែជាមនុស្សល្អចេះមើលថែកូនម៉ាក់ ដីចំការចន្ទី100ហិចតា ម៉ាក់ប្រគល់អោយ ម៉ាក់ចែកលុយអោយ40ម៉ឺនដុល្លារ ទុកអោយកូន ផ្ទះវីឡា និងមុខរបរអោយកូន និងម៉ាក់ទិញឡានទំនើបទុកអោយមួយគ្រឿងតើអ្នកណាអាចក្លាយជាកូនប្រសាររបស់ម៉ាក់។
សារមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមមានការចែករំលែកស៊ែរព្រោងព្រាត ជាពិសេសកំលោះៗជាច្រើនបានបញ្ចេញខមិនចង់ក្លាយជាកូនប្រសារប្រុសរបស់ម្ចាស់ហ្វេសប៊ុករូបនេះគ្រប់គ្នា ។ ប៉ុន្តែយ៉ាងណាគេមិនច្បាស់ថាតើការលើកឡើងទាំងនេះគ្រាន់តែជាការលេងសើចដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមឬបែបណាឡើយ តែបើក្រឡេកមកមើលសម្រស់របស់កូនស្រីទាំងពីររបស់អ្នកស្រីក៏ស្រស់ស្អាតមិនធម្មតាដែរ ។
បើតាមដឹងសព្វថ្ងៃបងស្រីបង្កើតរបស់ ដេនីក្វាន់ រស់នៅខេត្តព្រះវិហារហើយអ្នកស្រីក៏មិនមែនជាបុគ្គលល្បីឈ្មោះដូចប្អូនៗដែលមាន ដេនីក្វាន់ និង ចោមចាន់ នោះឡើយ ៕