header ads

Sponsor

មិនអន់ជាងតារាចម្រៀងល្បីរៀមច្បងប៉ុន្មានឡើយ រ៉េត ស៊ូហ្សាណា ត្រូវបានគេមើលឃើញថាជាតារាវ័យក្មេងដែលនិយមប្រើប្រាស់សម្ភារៈទំនើបៗមិនធម្មតាឡើយ ។ តួយ៉ាងថ្មីៗនេះតារាចម្រៀងវ័យក្មេងរូបនេះបានជះប្រាក់រាប់ម៉ឺនដុល្លារទិញកាបូបម៉ាកល្បីមួយដើម្បីលើកទឹកចិត្តខ្លួនឯងដែលបានខិតខំប្រឹងប្រែងតស៊ូកន្លងមក ។ 
 

ដ្បិតតារាចម្រៀងស្រករក្រោយបានរីកដុះដាលជាបន្តបន្ទាប់នៅក្នុងផលិតកម្មខ្នាតធំហង្ស មាស តែ រ៉េត ស៊ូហ្សាណា នៅតែមានទីផ្សាររីកទូលាយពោលក្រៅពីការបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគំតន្រ្តីនានានៅតាមបណ្តារខេត្តតារាវ័យក្មេងរូបនេះក៏ក្តោបបានតំណែងជាអ្នកផ្សព្វផ្សា យផលិតផលធំៗជាច្រើនក្នុងតម្លៃខ្លួនខ្ពស់គួរសម ។ 

អ្វីដែលកត់សម្គាល់ប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ រ៉េត ស៊ូហ្សាណា ក៏មានលទ្ធភាពទិញផ្ទះតម្លៃរាប់សែនដុល្លារ និងរថយន្តទំនើបផ្ទាល់ខ្លួនទាំងវ័យក្មេង ។ យ៉ាងណាមិញថ្មីៗនេះ រ៉េត ស៊ូហ្សាណា ក៏បានចំណាយប្រាក់ដើម្បីផ្តល់ជាកាដូជូនខ្លួនឯងដោយការទិញនូវកាបូបដ៏ស្រស់ស្អាតដែលមានម៉ាកល្បី Hermès Kelly ប្រភេទតូចដែលត្រូវគេដឹងថាមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ។ជាមួយនឹងការបើកបង្ហាញកាបូបម៉ាកល្បីមួយនេះគេសង្កេតឃើញ រ៉េត ស៊ូហ្សាណា បង្ហាញអារម្មណ៍រំភើបនិងរីករាយជាខ្លាំងដោយទិញបាននូវកាបូបដែលខ្លួនស្រឡាញ់ដែលនាងបញ្ជាក់ថាមានការលំបាកខ្លាំងក្នុងការជាវកាបូបប្រភេទម៉ាកល្បីមួយនេះ ។ 
 

មិនមែនជាលើកដំបូងទេដើម្បីសេចក្តីសុខផ្ទាល់ខ្លួនតារាវ័យក្មេងរូបនេះចំណាយប្រាក់រាប់ពាន់ដុល្លារដើម្បីហោះទៅក្រៅប្រទេសទស្សនាការសម្តែងរបស់តារាចម្រៀងអាយដលរបស់ខ្លួន តារាចម្រៀង Taylor Swift នាពេលកន្លងមក។ អ្វីដែលចាប់អារម្មណ៍រហូតមកដល់ពេលនេះ រ៉េត ស៊ូហ្សាណា នៅតែលាក់ជិតឈឹងជុំវិញរឿងរ៉ាវស្នេហាបើទោះកន្លងមកតារាចម្រៀងរូបនេះធ្លាប់បង្ហាញភាពស្និទ្ធស្នាលជាមួយកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ គឺកំលោះសង្ហា សុវត្ថិ សិរីវុធ្ តែកាលណោះត្រូវបានភរិយារបស់តារាចម្រៀង ព្រាប សុវត្ថិ ចេញមុខច្រានចោលភ្លាមៗពីទំនាក់ទំនងរវាងកូនប្រុសខ្លួននិង រ៉េត ស៊ូហ្សាណា ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post