header ads

Sponsor

ជឿជាក់មហាជនភាគច្រើនក្រោយពីបានដឹងថាពិធីរៀបមង្គលការរបស់ តារាកំប្លែង ពូណុយ និងពិធីការិនី យ៉ែម ស្រីពេជ្រ គ្រាន់តែជាការសម្តែងនៅក្នុងកម្មវិធី«អ្នកជិតខាង»តែប៉ុណ្ណោះក៏មានអ្នកខ្លះបានបង្ហាញការមិនពេញចិត្តដោយគិតថាការបោកប្រាស់អារម្មណ៍របស់អ្នកគាំទ្រទៅវិញ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះ ពូណុយ បានចេញមុខសុំទោសដល់អ្នកគាំទ្ររបស់ខ្លួន នឹងសន្យាថាមិនឱ្យមានការយល់ច្រឡំបែបនេះទៀតឡើយ ។

ក្រោយពីដឹងថាតារាកំប្លែង ពូណុយ និង យ៉ែម ស្រីពេជ្រ រៀបការជាកម្មវិធីសម្តែងនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែករៀងខ្លួន។អ្នកខ្លះគិតថាជារឿងធម្មតាព្រោះពួកគាត់ជាអ្នកសម្តែង តែខ្លះទៀតបែរជាបង្ហាញការមិនពេញចិត្ត នឹងរិះគន់ដោយពាក្យពេចន៍អសុរោះជាច្រើនដល់តារាកំប្លែង ពូណុយ ដែលគេបានឃើញជាច្រើននៅតាមបណ្តញាសង្គមដោយខ្លះលើកឡើងថាចង់ល្បីបោកប្រាស់អារម្មណ៍ហ្វេន ហ្វេន ខ្លះទៀតថាជារឿងឥតប្រយោជន៍បំពុលសង្គម ជាដើម។ តាមការសម្ភាសនៅក្នុងកម្មវិធីមួយ ពូណុយ បានទទួលស្គាល់ថាជារឿងពិតហើយលោកក៏សុំទោសដល់មហាជនដែលធ្វើឱ្យប៉ះពាល់អារម្មណ៍នឹងឱ្យមានការយល់ច្រឡំបែបនេះ តែលោកនឹងសន្យាថាមិនឱ្យកើតមានជាលើកទីពីរទៀតទេ។

គួរបញ្ជាក់ថាតាមពិតពិធីមង្គលការរបស់ ពូណុយ និង យ៉ែម ស្រីពេជ្រ បានថតទុកតាំងពីមុនថ្ងៃទី ០៧ មកម្លេះ គ្រាន់តែទើបចាក់ផ្សាយសកម្មភាពទាំងស្រុងនៅក្នុងថ្ងៃទី ០៧ នៅក្នុងកម្មវិធី«អ្នកជិតខាង»របស់ទូរទស្សន៍ភីអិនអិនទៅតាមគ្រោងទុកដូចក្នុងលិខិតអញ្ជើញ។

កន្លងមក មានមហាជនខ្លះគិតថាជារឿងពិតព្រោះមានការចូលរួមពីសំណាក់ចាស់ទុំទាំងសងខាង តែមួយចំនួនគិតថាជាការសម្តែងតាំងពីបានឃើញលិខិតអញ្ជើញរបស់អ្នកទាំងពីរមកម្លេះ។ក្នុងនោះក៏មានការលើកឡើងចំៗថាថាតាមរយៈសកម្មភាពPrank មួយនេះប្រជាប្រិយភាពតារាកំប្លែង ពូណុយ អាចនឹងថមថយជាងមុន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post