header ads

Sponsor

មហាជនទាំងក្នុងនិងក្រៅសិល្បៈពិតជាបានស្គាល់ពីស្នាដៃនិងទេពកោសល្យគ្មានពីររបស់វីរសិល្បករចាប៉ឺដងវែងលោកតា គង់ ណៃ នាពេលកន្លងមក។ប៉ុន្តែគួរឱ្យស្តាយពេលនេះលោកតាបានឃ្លាតឆ្ងាយពីក្រុមគ្រួសារអ្នកគាំទ្រលែងត្រឡប់ហើយ ។ អ្វីដែលចាប់អារម្មណ៍មុនលាចាកលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានផ្តែផ្តាំលោកយាយជាភរិយានូវបណ្តាំពីរដែលពិតជាមានអត្ថន័យជាខ្លាំង ។ 
 

គួរបញ្ជាក់ថាក្រោយទទួលមរណភាពសពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បាននាំយកទៅស្រុកកំណើតរបស់លោកតាដែលស្ថិតនៅក្នុងខេត្តកំពតដើម្បីធ្វើបុណ្យទៅតាមព្រះពុទ្ធសាសនាក្រោមការចូលរួមរំលែកទុក្ខនិងសោកស្តាយពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេស ។ ក្នុងជន្មាយុ ៨០ឆ្នាំមុនទទួលមរណភាពលោកតា គង់ ណៃ ដែលមានជំងឺជាច្រើនមុខនោះបានផ្តែផ្តាំភរិយារបស់លោកតាចំនួនពីរគឺទីមួយនៅពេលបុណ្យសពលោកតាសុំឱ្យមានវង់ស្គរធំលេងកំដរបុណ្យលោកតា ព្រោះលោកតាក៏មានជំនាញមួយនេះតាំងពីក្មេងផងដែរ ។ 

មួយវិញទៀតលោកតាក៏សុំមិនឱ្យលោកយាយធ្វើការសែនបាយសំលនៅចុងជើង ព្រោះលោកតាយល់ថានៅពេលស្លាប់ហើយមិនអាចងើបមកទទួលទានបានទៀតនោះទេដាក់សែននាំតែស្រមោចរោម ។ បណ្តាំទាំងពីរនេះត្រូវបានលោកយាយជាភរិយាអនុត្តន៍តាមយ៉ាងខ្ជាប់ខ្ជួន ។ មានការលើកឡើងថាការយល់ឃើញរបស់លោកតាព្រឹទ្ធចារ្យពិតជាត្រឹមត្រូវប្រៀបដូចជាកូនចៅគួរមើលថែផ្តល់ចំណីអាហារដល់ឪពុកម្តាយជាអ្នកមានគុណនៅពេលមានជីវិតរស់នៅ តែពេលចែកឋានហើយមិនអាចងើបមកទទួលទានបានឡើយមិនថាម្ហូបទិព្វឆ្ងាញ់ប៉ុណ្ណាឡើយ។ 
 

គួររំឮកថាវីរៈបុរសចាប៉ីដងវែងព្រឹទ្ធាចារ្យ គង់ ណៃ ចំណាយពេលស្ទើរពេញ១ជីវិត ដើម្បីសិល្បៈចាប៉ីដងវែង។លោកតាចាប់ផ្តើមរៀនចាប៉ឺដងវែងនៅពេលលោកតាពិការភ្នែកនៅក្នុងអាយុ ១៣ ឆ្នាំដោយសារជំងឺអុតធំ។បើតាមការលើកឡើយរបស់លោកយាយលោកតាមានភាពឆ្លាតវាងវៃណាស់គ្រាន់តែស្តាប់គេនិយាយមួយភ្លែតលោកតាក៏អាចលើកយកមកច្រៀងបានយ៉ាងល្អ ។  មុនឃ្លាតឆ្ងាយពីចាប៉ឺដងវែងព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ក៏បានបន្សល់នូវស្នាដៃចុងក្រោយដែលល្បីខ្ទរខ្ទារគឺបទ«Time To Rise» ដែលលោកតាច្រៀងរួមគ្នាជា មួយតារារ៉េបដ៏ល្បី វណ្ណដា ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post