header ads

Sponsor

តារាកំប្លែង ស្រីចុប បានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍និងលាន់មាត់សរសើរពីសម្រស់តារាកំប្លែងវ័យក្មេងរូបនេះមើលទៅពិតជាស្អាតប្លែកនៅក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ។ អ្វីដែលកត់សម្គាល់បើក្រឡេកមកមើលសាម៉ីខ្លួន​ ស្រីចុប វិញបានបង្អាញភាពរីករាយដោយលើកឡើងថាអស់ចិត្តហើយបានស្លៀកឈុតកូនក្រមុំបែបនេះ ។

ដ្បិតមានរូបសម្រស់មិនសូវផូរផង់ក្តី តែតាមរយៈសមត្ថភាពកំប្លែង ជាពិសេសក្រោយបានចូលរួមការងារក្នុងក្រុមតារាកំប្លែង ពូណុយ នឹងបានចាប់ដៃគូជាមួយ យ៉ាយ៉ា បានធ្វើឱ្យ ស្រីចុប ហាក់មានការគាំទ្រពីសំណាក់មហាជនជាច្រើន។ ជាក់ស្តែងតាមរយៈខ្សែរឿងខ្លីៗរបស់ ស្រីចុប បានធ្វើឱ្យតារាវ័យក្មេងរូបនេះកាន់តែលេចមុខលេចមាត់ខ្លាំងជាងមុននៅក្នុងអាជីពកំប្លែង ។

 ថ្មីៗនេះ ស្រីចុប ក៏បានធ្វើឱ្យអ្នកគាំទ្រមានការប្លែកភ្នែកក្រោយពីបានឃើញនាងតុបតែងខ្លួនក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរជាមួយកំលោះរូបសង្ហាម្នាក់ដែលជាកូនប្រុសរបស់តារាកំប្លែង យាយតយ ដែលជាការផ្សព្វផ្សាយឱ្យសម្អាងការមួយ ។ នេះជាលើកដំបូងដែល ស្រីចុប បានតុបតែងខ្លួនក្នុងឈុតកូនក្រមុំបែបនេះ។ មហាជនជាច្រើនសុទ្ធតែលាន់មាត់សរសើរថា ស្រីចុប ពិតជាស្រស់ស្អាតប្លែកមិនធ្លាប់ឃើញពីមុន ។ ខ្លះទៀតលើកឡើងបើ ស្រីចុប កែច្រមុះបន្តិចនោះនឹងកាន់តែស្អាតថែមទៀត ។

ងាកមក ស្រីចុប ឯណេះវិញបានបង្ហាញក្តីរីករាយក្រោយបានតុបតែងខ្លួនជាកូនក្រមុំបែបនេះជាលើកដំបូង ។ នាងបានលើកឡើងថាបាន​ស្លៀកឈុតកូនក្រមុំបែបប្រពៃណីខ្មែរដូនេះអស់ចិត្តហើយ ។តាមសម្តី ស្រីចុប ហាក់ដូចជាបង្ហាញភាពអស់សង្ឈឹមថាខ្លួនមិនអាចបានស្លៀកឈុតនេះនៅក្នុងថ្ងៃពិសេសរបស់ខ្លួន តែយ៉ាងណាមនុស្សគ្រប់រូបកើតមកសុទ្ធតែមានគូមិនថាស្អាត ឬមិនស្អាតនោះឡើយ ។ កន្លងមក ស្រីចុប ក៏ធ្លាប់បានអះអាងថាមានអ្នកសុំស្រឡាញ់ច្រើន ភាគច្រើនជាជនបរទេស តែនា់ងមិនទាន់យល់ព្រមទេព្រោះខ្លាចតែគេបោកប្រាស់និងចិត្តមិនស្មោះ។ បើតាមប្រភពដែលស្និទ្ធជាមួយ ស្រីចុប បានឱ្យដឹងថាមូលហេតុ ស្រីចុប មិនចង់កែសម្ជស្សដោយសារខ្លាចបាត់ប្រជាប្រិយភាពព្រោះមហាជនចូលចិត្តដោយសារនាងមានទម្រង់មុខប្លែកបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post