header ads

Sponsor

ក្រោយអាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ Solar ដោយពុំមានការអនុញ្ញាតឱ្យមកដាក់ពាក្យស្វ័យប្រកាសនោះគេសង្កេតឃើញមានការវែកញែកពាសពេញបណ្តាញសង្គម ។ ជាមួយគ្នានោះគេបានឃើញតារាប្រុសបីរូបបានបញ្ចេញទស្សនៈដែលស្តាប់ហើយពិតជាចាក់ដោតនិងទទួលបានការពេញចិត្តពីសំណាក់មហាជនជាច្រើន ។

 

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាកាលពីពេលថ្មីៗនេះអាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ Solar ដោយពុំមានការអនុញ្ញាត សូមមកដាក់ពាក្យស្វ័យប្រកាស។ ប៉ុន្តែសម្រាប់ការប្រើប្រាស់ជា ឆ្នាំងចម្អិនប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ អំពូលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងអំពូលបំភ្លឺផ្លូវប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជាដើមមិនតម្រូវឱ្យធ្វើស្វ័យប្រកាស នោះឡើយ ។ ជុំវិញការលើកឡើងទាំងនេះរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយម្នាក់ៗបានវែកញែកទៅតាមការយល់ឃើញរៀងខ្លួន ។

 

បើក្រឡេកមើលតារាប្រុសបីរូបនេះក៏បានបញ្ចេញមតិជុំវិញរឿងនេះដោយលោក ម៉ាដូណា បានលើកឡើងបែបកំប្លែងថា «ព្រះអាទិត្យត្រូវបានគ្រប់គ្រងហើយ សំរាប់អ្នកហាលសំលៀកបំពាក់ ហាល សាច់ ត្រីងៀត ត្រូវទៅសុំច្បាប់នឹងការអនុញ្ញាតផង ជៀងវាងត្រូវបង់ពន្ធឌុប នឹងរិបអូសអូសភ្លេច!នៅអ្នកលក់លៀសហាល ១ទៀត»។ការលើកឡើងរបស់តារាភេទទីបីរូបនេះបានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមមានការពេញចិត្តនិងស៊ែរចែករំលែកជាច្រើន ។ ងាកមកតារាចម្រៀង ឃុំ ប៊ុណ្ណាដែត ឯណេះវិញក៏មានអន់ប៉ុន្មានដែរលោកបានភ្ជាប់សារខ្លី តែមានន័យយ៉ាងស៊ីជម្រៅថា «ពន្លឺ « ទៀន »ដែលដុតតាមវត្តគឺគ្រប់គ្រងដោយរដ្ឋ»។ ហាក់ពេញចិត្តជាមួយនឹងសាររបស់អាយដលអ្នកគាំទ្រជាច្រើនបានលើកឡើងស្រដៀងគ្នាថា«ថ្មីរហូតតាមមិនទាន់ទេ »។ 

មិនចាញ់លោក ម៉ាដូណា និង តារាចម្រៀង ឃុំ ប៉ុណ្ណាដែត តារាសម្តែងសាច់ដុំធំលោក ឆឹម សក្កដា បានយល់ថា «បើព្រះអាទិត្យគ្រប់គ្រងដោយរដ្ឋាភិបាល រួចចុះកាលខែមុនក្ដៅចង់ឆេះក្បាល ម៉េចក៏មិនអោយវាបន្ថយកំដៅខ្លះទៅ? ប្រាប់វាទៅពូកុំក្ដៅពេកឆេះផែនដីឥលូវហើយ»
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post