header ads

Sponsor

ទោះបីបានបញ្ចប់អណត្តិជាប្រធានសមាគមទៅហើយក្តី​តែ តារាសម្តែង ចន ច័ន្ទលក្ខិណា នៅតែមានការឈឺឆ្អាលចំពោះអ្នកសិល្បៈដូចគ្នា។ តួយ៉ាងនៅក្នុងថ្ងៃទី ០៨ នេះតារាសម្តែងរូបនេះបានបង្ហោះសារយ៉ាងចាក់ដោតសួរទៅកាន់អ្នកសិល្បៈមួយចំនួនដែលមិនបានធ្វើរឿងទាំងនេះទាំងខ្លួនជាមនុស្សរបស់មហាជន ។

មិនមែនជារឿងចម្លែកទេព្រោះកន្លងមកគេសង្កេតឃើញថាអ្នកសិល្បៈតិចតួចណាស់ដែលចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសង្គម ។ ជាក់ស្តែងកាលពីថ្ងៃទី០៧ ម្សិលមិញនេះគឺជាខួបខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក(៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៤) តែហាក់មិនសូវមានអ្នកសិល្បៈចាប់អារម្មណ៍ប៉ុន្មានឡើយ ។ 

ក្នុងនាមជាតារារៀមច្បងម្នាក់អ្នកនាង​ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារយ៉ាងចាក់ដោតទៅកាន់អ្នកសិល្បៈមួយចំនួនដែលមិនបានយកចិត្តទុកដាក់ចំពោះរឿងទាំងនេះថា « ធ្វើជាអ្នកសិល្បៈ មិនផុសអបអរខួបប្រាសាទរបស់ខ្លួនឯង មិនផុសចូលរួមមរណទុក្ខវិរសិល្បៈ ឬ អ្នកសិល្បៈជំនាន់មុន ជំនាន់ក្រោយ ដែលបានបាត់បង់ជីវិត តើបេះដូងអ្នកជាអ្វី »?។ សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានការចូលរួមខមិនពីសំណាក់អ្នកសិល្បៈមួយចំនួនដែរ ។ 


ទោះមានវ័យច្រើននិងមានអ្នកសិល្បៈវ័យក្មេងរីកដុះដាលជាបន្តបន្ទាប់ក្តី តែ អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែមានទីផ្សារការងារសិល្បៈរីកទូលាយ មិនថាក្នុងការផ្សព្វផ្សាយផលិតផល និងថតរឿងភាគនោះឡើយ ។ 

មួយវិញទៀតក្រោយបញ្ចប់តំណែងជាប្រធានសមាគមអ្នកនាងក៏បានវិលមកពង្រឹងការងារលក់ដូរអនឡាញយ៉ាងផុសផុលផងដែរ ។ អ្វីដែលកត់សម្គាល់ទោះបញ្ចប់តំណែងប្រធានសមាគមសិល្បៈ តែអ្នកនាង​ ចន ច័ន្ទលក្ខិណា នៅតែមានតំណែងសំខាន់មួយគឺជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post