header ads

Sponsor

នេះជាលើកដំបូងដែលគេបានឃើញទិដ្ឋភាពសម្តែងល្ខោនបាសាក់នៅក្នុងផ្សារទំនើបមួយកាលពីពេលថ្មីៗនេះ តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះគឺទិដ្ឋភាពមនុស្សជាច្រើនបានអង្គុយទស្សនាយ៉ាងជក់ចិត្ត។


ក្នុងនាមជាតួឯកល្ខោនម្នាក់ ផន សុផារី មានការរំភើបចិត្តជាខ្លាំងនឹងបានបង្ហាញអារម្មណ៍បែបនេះថែមទៀតផង ។

ជឿជាក់ថាមហាជនពិតជាបានដឹងហើយថាប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សារល្ខោនបាសាក់មានការធ្លាក់ចុះយ៉ាងគំហុក ដោយភាគច្រើនអ្នកទស្សនាច្រើនតែជាមនុស្សចាស់ ដោយសារយុវវ័យភាគច្រើនចូលចិត្តតន្ត្រីបែបសម័យ។ 


ក្នុងនោះល្ខោនបាសាក់ទៀតសោតក៏ច្រើនសម្តែងនៅតាមលេងទៅតាមវត្តអារ៉ាមឬ តាមបណ្តារខេត្តនានា នៅពេលមានបុណ្យទានផ្សេងៗ ។ 


ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងដោយគេបានឃើញការសម្តែងល្ខោនបាសាក់ នៅផ្សារទំនើបអ៊ីអនម៉លស្ទឹងមានជ័យដោយទទួលបានការទស្សនាពីសំណាក់មហាជនជាច្រើនកកកុញគ្រប់ស្រទាប់វ័យស្ទើរមិនគួរឱ្យជឿ ។ ម្នាក់ៗបានអង្គុយមើលការសម្តែងយ៉ាងជក់ចិត្តជាមួយនឹងភាពរីករាយថែមទៀតផង ។


ក្នុងនាមជាតួឯកល្ខោនដែលមានឪពុកម្តាយជាថៅកែល្ខោនដែលមានឈ្មោះល្បីល្បាញនិងជាអ្នកសម្តែងល្ខោនដែរនោះ ផន សុផារី ដែលត្រូវគេស្គាល់ថាជាម្តាយរបស់ អេលី និងបេឡា បានបង្ហាញអារម្មណ៍រីករាយ និងមានមោទកភាពថា «ក្រាលកន្ទេលមើលល្ខោន ក្នុងផ្សារទំនើប នេះហើយអត្តសញ្ញាណជាតិ បន្តគាំទ្របន្តធ្វើវា យើងនឹងចម្រើន គ្មានថ្ងៃនិងបាត់បង់ទេ »។

ជុំវិញការលើកឡើងរបស់ ផន សុផារី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមរីករាយជាមួយនឹងទិដ្ឋភាពមួយនេះហើយខ្លះទៀតក៏បានសម្តែងការសោកស្តាយដោយមិនបានទៅទស្សនាផ្ទាល់ នឹងស្នើសុំឱ្យមានការលេងល្ខោនបាសាក់នៅក្នុងផ្សារទំនើបបែបនេះជារៀងរាល់មួយខែម្តងថែមទៀតផង ។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post