header ads

Sponsor

មានការភ្ញាក់ផ្អើលពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយសុខៗតារាសម្តែង ហង្ស សម្បើមស័ក្ត បានបង្ហោះសារជាសាធារណៈថាលោកត្រូវបានមនុស្សស្រីហៅចេញក្រៅជាញឹ កញាប់ ហើយសម្រាប់លោកមិនត្រូវការបែបនេះឡើយ ។ការលើកឡើងរបស់តារាប្រុសរូបនេះគេមិនដឹងថាជារឿងពិតឬបែបណាឡើយ ។

ថ្មីៗនេះតារាសម្តែងលោក ហង្ស សម្បើមស័ក្ត បានបង្ហោះសារយ៉ាងចាក់ដោតដែលមានអត្ថន័យថា«ខ្ញុំមិនត្រូវការស្រីដេក ឬ ក៏ស្រីល..ក់ខ្លួន សុំយាយត្រង់ព្រោះញឹកពេកហើយ ឆាតបបួលចេញក្រៅ..មនុស្សស្រីមួយចំនួនតូចចូរអោយតំលៃខ្លួនផង ខ្ញុំមិនផុសឆាតឡើងទុកកិត្តិ យសអោយ ដើរឆាតបបួលប្រុសឆៅៗមិនគិតថាថោកពេកទេដឹង»?សាររបស់ប្រុសស្អាតរូបនេះត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិជាច្រើនដោយអ្នកខ្លះលាន់មាត់ថានេះជាលើកដំបូងដែលឃើញមនុស្សប្រុសបង្ហោះសារបែបនេះ ។

លោក ហង្ស សម្បើមស័ក្ត ត្រូវបានគេស្គាល់ជាពិធីករ និងតារាសម្តែងមួយរូបដែលមានប្រជាប្រិយភាពគួរសម តែចុងក្រោយនេះលោកលេចមុខនៅក្នុងការសម្តែងរឿងខ្លីៗជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយ។ 

ក្រៅពីសម្តែងរឿងលោក ហង្ស សម្បើមស័ក្ត ក៏មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតមិនខុសពីគូស្នេហ៍ឡើយដែលគេតែងឃើញតាមរយៈសកម្មភាពមួយចំនួនដែលបានចែករំលែកនៅតាមបណ្តាញសង្គម ។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះបានលើកឡើងថាអ្នកទាំងពីរពិតជាស័ក្តិសមគ្នាទៀតផង៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post