header ads

Sponsor

មានការលាន់មាត់សរសើរគ្រប់គ្នាក្រោយឃើញម្ចាស់ហាងកាត់សក់មួយ ដែលត្រូវបានគេដឹងថាជាស្រ្តីកែភេទនោះបានស្លៀកឈុតកូនក្រមុំបែបប្រពៃណីខ្មែរដើរនៅក្នុងទីក្រុងបាងកកបង្អួយបរទេសយ៉ាងរំភើយ ។ សកម្មភាពរបស់ម្ចាស់ហាងរូបនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ហើយលើកឡើងថានេះជាមាតិកាដែលល្អនិងជួយផ្សព្វផ្សាយដល់វប្បធម៌ខ្មែរទៀតផង ។

ជឿជាក់ថាមហាជនជាអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន ប្រាកដជាបានស្គាល់ម្ចាស់ហាងកាតសក់ល្បីមួយដែលមានឈ្មោះថា ប៊ីយូធីស្ទរ ។ ជារឿយៗគេតតែងឃើញម្ចាស់ហាងជាស្ត្រី កែភេទនិងដៃគូ តែងចែករំលែកវីដេអូខ្លីៗសប្បាយៗតាមបណ្តាញសង្គម ។

ប៉ុន្តែនៅក្នុងថ្ងៃនេះគេបានឃើញម្ចាស់ហាងរូបនេះបានចែករំលែកវីដេអូមួយដែលមានប្រមាណជាង ៣នាទីដោយនាង និងដៃគូរួមទាំងក្រុមការងារបានបណ្តើរគ្នាទៅប្រទេសថៃ តែអ្វីដែលកត់សម្គាល់នោះនាងបានតុបតែងខ្លួនក្នុងឈុតកូនក្រមុំប្រពៃណីខ្មែរយ៉ាងសមសួនដើរនៅតាមទីសាធារណៈក្នុងទីក្រុងបាងកក។ បើតាមការលើកឡើងរបស់ម្ចាស់ហាងរូបនេះបាននិយាយថាមានជនបរទេសជាច្រើនដែលមានទាំងជនជាតិថៃនោះបានងាកមើលនិងបានសរសើរថា សម្លៀកបំពាក់ខ្មែរស្រស់ស្អាតថែមទៀត។

តាមរយៈវីដេអូនេះគេបានឃើញម្ចាស់ហាង ប៊ីយូធីស្ទរ បានធ្វើដំណើរទៅកាន់ទីកន្លែងនានា ដែលមានដូចជារថភ្លើង រថយន្តតាក់ស៊ី ក្នុងផ្សារ និងវត្ត ដែលមានមនុស្សច្រើនផងដែរ។ វីដេអូមួយនេះក៏ទទួលបានការខមិនពេញចិត្តនិងចែករំលែកជាច្រើន ហើយខ្លទៀតក៏បានសរសើរពីភាពក្លាហានដែលហ៊ាននាំយកឈុតបុរាណខ្មែរស្លៀកនៅក្នុងប្រទេសថៃធ្វើដំណើរតាមទីសាធារណៈបែបនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post