មុននេះបន្តិច សឿ សុធារ៉ា បានប្រកាសលក់ដីមួយកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំងដែលជាអំណោយរបស់លោក ហ៊ិន រស់ ប្រគល់ជូនកូនស្រីដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងដើម្បីយកថវិកាមកធ្វើរឿងចាំបាច់ទាំងនេះ ។
គេចាំបានថាក្រោយធ្លាក់ខ្លួនដល់ចំណុចសូន្យតារាសម្តែងដែលធ្លាប់មានឈ្មោះល្បីល្បាញ សឿ សុធារ៉ា ក៏ទទួលបានការផ្តល់ជាថវិកាពីសំណាក់សប្បុរជនមួយចំនួនដែលមានដូចជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានបានជូនជាផ្ទះវីឡាកូនកាត់ដែលនាងកំពុងរស់នៅសព្វថ្ងៃនិងម៉ូតូហើយ លោក ហ៊ិន រស់ ដែលជាម្ចាស់ចំការដូងរីស៊ត ក៏បានផ្តល់ជាដីមួយកន្លែងដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងដើម្បីជាកាដូដល់កូនស្រីច្បង សាពូន ដារ៉ាពិមាន ។ ប៉ុន្តែនៅក្នុងថ្ងៃទី ១២មុននេះបន្តិច សឿ សុធារ៉ា បានប្រកាសលក់ដីនេះជាបន្ទាន់ក្នុងគោលបំណងយកប្រាក់មកព្យាបាលបងស្រីដែលកំពុងមានជំងឺ លៀនឌីសឆ្អឹង។
អតីតតារារូបនេះបានលើកឡើងថា«ជំរាបសួរបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ? នាងខ្ញុំសូមបង្ខំចិត្តប្រកាស់លក់ដីដែលជាទ្រព្យអនុស្សាវរីយ៍របស់បងប្រុស ហ៊ិន រស់ ដែលផ្តល់មកអោយកូនស្រីនាងខ្ញុំ ពិមាន មូលហេតុគឺបងស្រីជាទីអាណិតមានគុណចំពោះខ្ញុំនិងកូនៗនាងខ្ញុំ នាងឈឺ 2ខែហើយ នៅតែមិនធូរសោះ «នាងឈឺកៀបសរសៃឆ្អឹងក និងឆ្អឹងស្មា ឬហៅថា លៀនឌីសឆ្អឹង»។នាងខ្ញុំសូមដាក់លក់តំលៃ $3500 កាត់ប្លង់ជូន ទំហំដី 10 គុណ 30 មេត្តាសូមបងប្រុស ហ៊ិន រស់ កុំប្រកាន់ប្អូនក្នុងកាលៈទេសៈនេះ «ទីតាំងដីនៅកំពង់ឆ្អាំង ភូមិចំការដូងរីស៊ត» នាងខ្ញុំគ្មានជំរើសទេ ទើបហ៊ានលើកដៃហាមាត់ស្នើសុំបងប្អូនទាំអស់គ្នា. បងប្អូនអាចខល់មកនាងខ្ញុំផ្ទាល់លេខ 0964409894»។
ជុំវិញការប្រកាសលក់ដីដែលជាអំណោយដល់កូនស្រីនេះ សឿ សុធារ៉ា ក៏សុំចិត្តម្ចាស់អំណោយកុំប្រកាន់ចំពោះរូបនាងដោយសារ ពេលនេះនាងកំពុងត្រូវការប្រាក់ដើម្បីព្យាបាលបងស្រីដែលកំពុងមានជំងឺ ។ អ្វីដែលគួរឱ្យកត់សម្គាល់ទោះធ្លាប់មានឈ្មោះបោះសំឡេងក្តី តែសព្វថ្ងៃ សឿ សុធារ៉ា ហាក់មិនទទួលបានការទាក់ទងសម្រាប់ការសម្តែងរឿងអ្វីឡើយបើទោះនាងបានប្រកាសថានឹងទទួលការងារសិល្បៈក្តីមួយរយៈពេលមកហើយក្តី ។មហាជនជាច្រើនបានសម្តែងការអាណិតអាសូរដោយឃើញ សឿ សុធារ៉ា ជួបទុក្ខផ្ទួនៗរហូតមក ៕