Sponsor

ខណៈសេដ្ឋកិច្ចហាក់មិនទាន់ល្អប្រសើរអ្នកសិល្បៈភាគច្រើនត្អូញត្អែរពីប្រាក់ចំណូល តែបើក្រឡេកមកមើលតារាសម្តែង ឆុំ វត្តី ហាក់មិនមានអ្វីព្រួយបារម្ភនោះទេ បើទោះអ្នកនាងអាក់ខាងការសម្តែងមួយរយៈពេលក្តី ។អ្វីដែលកត់សម្គាល់ ឆុំ វត្តី និងស្វាមីក៏បានទិញផ្ទះវីឡាយ៉ាងស្រស់ស្អាតកាដូជូនកូនស្រីច្បងដែលមានវ័យជិតបួនឆ្នាំ ។

ឆុំ វត្តី ត្រូវបានគេដឹងថាជាតារាស្រីម្នាក់ដែលមានសំណាងព្រោះអ្នកនាងមិនត្រឹមតែមានស្វាមីស្រឡាញ់យកចិត្តទុកដាក់ប៉ុណ្ណោះទេសូម្បីតែឪពុកម្តាយក្មេកក៏ស្រឡាញ់និងពេញចិត្តរូបនាងដូចសាច់បង្កើត ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឆុំ វត្តី កាន់តែមានក្តីសុខ ជាពិសេសពេលនេះនាងកំពុងត្រៀមខ្លួនសម្រាលកូនទីពីរជាកូនប្រុសដែលសមទៅនឹងបំណងរបស់អ្នកនាងផងដែរ ។

អ្វីដែលកត់សម្គាល់បើទោះកូនស្រីទើបមានអាយុជាងបីឆ្នាំក្តី តែ ឆុំ វត្តី ក៏បានទិញផ្ទះវីឡាដ៏ស្រស់ស្អាតសម្រាប់កូនស្រីដោយកាលពីថ្ងៃទី ១៦ ម្សិលមិញនេះអ្នកនាងក៏បានទទួលសោរផ្ទះរួចរាល់ហើយដែរ ។ មានការត្រេកអរនិងជូនពរចំពោះកាដូដ៏ស្រស់ស្អាតរបស់ ឆុំ វត្តី ចំពោះកូនស្រីពីសំណាក់អ្នកគាំទ្រ។ កន្លងមកគេឃើញមានអ្នកសិល្បៈមួយចំនួនបានទិញផ្ទះសម្រា ប់កូនរបស់ខ្លួនដែលមានដូចជាតារាកំប្លែង ពាក់មី និង តារាចម្រៀង សួស វីសា និងស្វាមី ថមមី ជាដើម ។

គួរឱ្យដឹងថា ឆុំ វត្តី ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ តែក្រោយពីបានរៀបការជាមួយស្វាមីជាកូនប្រុសថៅកែផលិតកម្មកាលពីអំឡុងឆ្នាំ ២០២០ មក អ្នកនាងហាក់រយាលពីការងារសម្តែង។ ប៉ុន្តែកន្លងមក ឆុំ វត្តី បានប្រាប់ថាមូលហេតុដែលអ្នកនាងមិនទទួលយកការសម្តែងដោយសារយកពេលវេលាដើម្បីមើលថែរកូនដោយផ្ទាល់ដៃព្រោះមិនទុកចិត្តអ្នកដទៃ ហើយឆាប់ៗនេះ ឆុំ វត្តី ក៏ត្រៀមនឹងសម្រាលកូនទីពីរហើយដែរ ។ជារឿយៗគេតែងឃើញតារាស្រីញញឹមស្រស់រូបនេះចែករំលែករូបភាពផ្អែមល្ហែមនៅក្នុងជីវិតគូបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួននៅតាមបណ្តាញសង្គម៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor