Sponsor

ធ្មេចបើកធ្មេចបើកអ្នកនាង ថន ដារ៉ា រៀបការបានប្រមាណជាងមួយខែហើយ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគេតែងឃើញអ្នកនាងបង្ហាញវត្តមាននៅក្នុងកម្មវិធីផ្លូវការធំៗជាមួយស្វាមីយ៉ាងពេញមុខពេញមាត់ជាមួយនឹងការតុបតែងខ្លួនយ៉ាងសមសួននិងថ្លៃថ្នូរថែមទៀត ។

មិនខុសពីគូដទៃឡើយក្រោយរៀបការរួចអ្នកនាង ថន ដារ៉ា និងស្វាមីដែលជាអតីតចៅអធិការវត្តមួយនៅក្នុងរាជធានីភ្នំពេញនិងជាអនុរដ្ឋលេខាធិការនៅក្រសួងការបរទេសឯកឧត្តម ឃី សុវណ្ណរតនា តែងចែករំលែករូបភាពឯកជនជាច្រើននៅក្នុងបណ្តាញសង្គម ។

ពេលខ្លះគេក៏បានឃើញប្តីប្រពន្ធវ័យកណ្តាលមួយគូនេះបង្ហាញរូបភាពយ៉ាងមានក្តីសុខនៅក្នុងជីវិតគូថ្មីថ្មោងមិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយ។ អ្វីដែលកត់សម្គាល់ក្រោយមានស្វាមីជាមន្ត្រីធំនៅក្នុងក្រសួងការបរទេសនោះជាញឹកញាប់គេតែងឃើញអ្នកនាង ថន ដារ៉ា បង្ហាញវត្តមានជាមួយស្វាមីនៅក្នុងកម្មវីធីផ្លូវការជាហូរហែជាមួយស្ថានទូតមួយចំនួននៅក្នុងប្រទេសជាមួយនឹងការរៀបចំខ្លួនយ៉ាងស្រស់ស្អាតនិងថ្លៃថ្នូរទៀតផង ។ ក្នុងនោះក៏មានការលាន់មាតសរសើរដល់សំណាងរបស់អតីតពិធីការិនីរូបនេះដែលមានស្វាមីមានទាំងចំណេះដឹង និងឋានៈនៅក្នុងសង្គមផងដែរ ។

គួរឱ្យដឹងដែរថាទោះបញ្ចប់អាជីពជាអ្នកសិល្បៈក្តី តែជារឿយៗអតីតពិធីការិនីរូបនេះតែងបង្ហាញវត្តមាននៅក្នុងកម្មវិធីសិល្បៈក៏ដូចជាកម្មវិធីនានារបស់មិត្តរួមអាជីពមិនដែលរំលងឡើយ ។ ក្នុងនោះក៏មានការជូនពរពីសំណាក់អ្នកលេងបណ្តាញសង្គមឱ្យអ្នកនាង ថន ដារ៉ា ឆាប់មានដំណឹងល្អនៅក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីឱ្យជីវិតគូកាន់តែមានសុភមង្គលនិងស្អិតរមួតថែមមួយកម្រិតទៀត៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor