មិនត្រឹមតែជាកីឡាការិនីដែលមានឈ្មោះល្បីល្បាញប៉ុណ្ណោះទេ អ្នកនាង ស្រួង ភាវី ត្រូវបានគេមើលឃើញថាតែងចេញមុខឈឺឆ្អាលរឿងសង្គមជាតិមួយចំនួនដែលធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តចំពោះឆន្ទះរបស់អ្នកនាងជាខ្លាំង ។ ប៉ុន្តែថ្មីៗនេះអ្នកនាងបានបង្ហោះសារមួយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការវែកញែកដោយមានទាំងអ្នកគាំទ្រនិងអ្នករិះគន់ងផងដែរ ។
ថ្មីៗនេះកីឡាការិនី ស្រួង ភាវី បានបង្ហោះសារខ្លីដែលមានអត្ថន័យថា«បញ្ហាប្រទេសជាតិ ខ្ញុំមិនចូលរួមនិយាយឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំដើម្បីទាញយកប្រជាប្រិយភាពនោះទេ»។ ធ្លាប់តែទទួលបានការសរសើររាល់សំណេរនីមួយៗ តែមួយឃ្លានេះរបស់កីឡាការិនី ស្រួង ភាវី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនខកចិត្តមិនគាំទ្រនឹងបានបញ្ចេញខមិនថា «បញ្ហាប្រទេសជាតិត្រូវតែឈឺឆ្អាល តែកុំនិយាយកាន់ជើងនិយាយដែលសមហេតុផលច្បាស់លាស់»
«បងត្រូវបន្តនិយាយហើយនិយាយដោយការពិតការគិតថ្លឹងថ្លែងអោយសមស្របដែលអោយផលទៅប្រទេសជាតិទំាងមូលមិនថាបងមិនថាខ្ញុំរឺប្រជាជនរឿងដែលមានក្នុងសង្គមមិនថាទូទៅរឺនយោបាយអោយតែប្រយោជន៍រួមយើងត្រូវនិយាយ» «និយាយអ្វីដែរពិតមិននិយាយដើម្បីប្រយោជន៍ទើបជាបុគ្គលដែលគួរអោយគោរពបំផុត» « Idol ប៉ុន្មានថ្ងៃនេះដូចជាប្លែកៗ»។
ជុំវិញការបញ្ចេញទស្សនៈជាច្រើនរបស់មហាជនត្រូវបានកីឡាការិនី ស្រួង ភារី តបថា «សូមបងប្អូនជ្រាបអំពីបំណងរបស់ខ្ញុំ ខ្ញុំមិនខ្លាចនឹងនិយាយការពិតទេ តែខ្ញុំខ្លាចនិយាយមិនពិតធ្វើឱ្យបងប្អូនមានការភ័ន្តច្រឡំ។និយាយការពិតវាមិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិទេ តែវាប៉ះពាល់ដល់ផលប្រយោជន៍អ្នកបំផ្លាញជាតិ។ពីមុននិងឥឡូវខ្ញុំមិនខ្លាចនិយាយការពិតទេដើ ម្បីប្រយោជន៍ជាតិ»៕