មានការស៊ែរចែករំលែកជាច្រើនក្រោយពីអតីតតារាចម្រៀងប្រចាំផលិតកម្មបារមីលោក ជូវី លីន បានបង្ហាញការមិនសប្បាយចិត្តដោយបានលើកឡើងថារកបាន២លានដុល្លារក្នុងមួយឆ្នាំ តែត្រឹម ២០០ដុល្លារមិនឱ្យរូបលោក ។ សារខ្លីមួយនេះត្រូវបានអ្នកគាំទ្រមួយចំនួនចង់ដឹងថាតើជូវី លីន ចង់សំដៅទៅបុគ្គលរូបណាឱ្យប្រាកដ។
ជូវី លីន ត្រូវបានគេស្គាល់ថាជាអតីតតារាចម្រៀងរ៉េបនៅក្នុងផលិតកម្មបារមីនិងជាសមាជិកនៅក្នុងក្រុមប៉ូឡារិច តែគួរឱ្យស្តាយតារារ៉េបដែលមានប្រភពមកពីខេត្តបន្ទាយមានជ័យរូបនេះបានសម្រេចរំសាយក្រុមកាលពីអំឡូងខែឧសភាកន្លងមកនេះ ។ មិនត្រឹមជាតារារ៉េបប៉ុណ្ណោះទេ ជូវី លីន ក៏ជាអ្នករាំម្នាក់ដែរ ។
មិនត្រឹមតែប៉ុណ្ណោះតារាវ័យ២៨ឆ្នាំរូបនេះក៏មានជំនាញថតផងដែរ ដែលគេអាចឃើញស្នាដៃរបស់លោកតាមរយៈបទចម្រៀងមួយចំនួនរបស់តារារ៉េបល្បី វណ្ណដា ផងដែរ ។សព្វថ្ងៃ ជូវី លីន គឺជាសិល្បករឯករាជ្យម្នាក់។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រមួយចំនួនរបស់ ជូវី លីន មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញលោកបង្ហោះសារខ្លីដែលមានអត្ថន័យយ៉ាងចាក់ដោតថា «អ្នករកបាន 2 លានដុល្លារក្នុងមួយឆ្នាំគ្រាន់តែពីររយនាក់អ្នកមិនបង់ប្រាក់ឱ្យខ្ញុំ»សាររបស់តារារ៉េប ជូវី លីន ក៏ទទួលបានការចែករំលែកជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយម្នាក់ៗបានលើកឡើងស្រដៀងគ្នាថាតើសាររបស់ ជូវី លីន ចង់សំដៅទៅបុគ្គលរូបណា ដែលអាចរកបា្រក់បានដល់ទៅ 2M ក្នុងមួយឆ្នាំ តែបែរជាមានចរិកបែបនេះទៅវិញ។ ខ្លះទៀតបានត្រឹមតែបង្ហាញការហួសចិត្តក្រោយបានឃើញសារមួយនេះរបស់តារារ៉េប ជូវី លីន ៕