Sponsor

ថ្មីៗនេះយុវជន ធុច សាលី ត្រូវបានគូស្នេហ៍ អាមួយ បានប្រកាសចែកផ្លូវតាមបណ្តាញសង្គម។ មិនតែប៉ុណ្ណោះ អាមួយ ថែមទាំងលើកឡើងថាសង្ឃឹមថាជួបអ្នកក្រោយល្អជាងខ្ញុំ តែយ៉ាងណានាងបានបន្ថែមថាស្តាយពេលវេលាដែលបានស្គាល់មនុស្សប្រុសដូចយុវជន ធុច សាលិ ផងដែរ ។ ប៉ុន្តែគេមិនច្បាស់ថាពាក្យសម្តីទាំងនេះជាការធ្វើទីផ្សារអនឡាញ ឬពិតប្រាកដឡើយ។

 

គេចាំបានថា ធុច សាលី បានសម្រេចភ្ជាប់ពាក្យជាមួយគូស្នេហ៍ អាមួយ នៅវ័យ ២១ឆ្នាំ កាលពីចុងឆ្នាំ២០២៣ ក្រោយ ពួកគេបានរួមការងារនិងស្វែងយល់ចិត្តថ្លើមត្រឹមមួយរយៈខ្លី។ កាលណោះអ្នកទាំងពីរថែមទាំងបានអះអាងថាបានទិញរថយន្តស៊េរីលំដាប់អភិជនម៉ាក Bentley នឹងបានបង់រំលោះប្រមាណ ២០ម៉ឺនដុល្លារថែមទៀតផង ។ 

x

 

គេចាំបានថា ធុច សាលី បានសម្រេចភ្ជាប់ពាក្យជាមួយគូស្នេហ៍ អាមួយ នៅវ័យ ២១ឆ្នាំ កាលពីចុងឆ្នាំ២០២៣ ក្រោយ ពួកគេបានរួមការងារនិងស្វែងយល់ចិត្តថ្លើមត្រឹមមួយរយៈខ្លី។ កាលណោះអ្នកទាំងពីរថែមទាំងបានអះអាងថាបានទិញរថយន្តស៊េរីលំដាប់អភិជនម៉ាក Bentley នឹងបានបង់រំលោះប្រមាណ ២០ម៉ឺនដុល្លារថែមទៀតផង ។ 

ប៉ុន្តែថ្មីៗនេះស្នេហាយុវវ័យរបស់អ្នកទាំងពីរហាក់រង្គោះរង្គើក្រោយពី ធុច សាលិ បានរួមការងារជាមួយដៃគូថ្មីជានារីរូបស្រស់ម្នាក់ទៀត តែកន្លងមក សាលិ បញ្ជាក់ថាជាមិត្តរួមការងារតែប៉ុណ្ណោះ ។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ អាមួយ ដែលជាគូដណ្តឹង បានប្រកាសចែកផ្លូវជាមួយ ធុច សាលី នៅតាមបណ្តាញសង្គមផងដែរ ។

ក្នុងនោះ អាមួយ បានរៀបរាប់ថា«សង្ឃឹមថាការបែកលើកនេះគឺជាមេរៀនសម្រាប់យើងពីរនាក់ពីដំបូងខ្ញុំក៏ធ្លាប់គិតថាវាជាការងារដែរតែឥឡូវវាបានលើសពីអ្វីដែលខ្ញុំអាចទ្រាំបានហើយសង្ឃឹមថាជួបអ្នកក្រោយគេនឹងល្អជាងខ្ញុំទៅចុះអរគុណពេលវេលាដែលឲ្យខ្ញុំស្គាល់អ្នកតែក៏ស្ដាយពេលវេលាដែលជួបមនុស្សដូចអ្នក»។ ជាមួយនឹងការរៀបរាប់របស់ អាមួយ ក៏ទទួលបានការលើកកម្លាំងចិត្តពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុក និងអ្នករួមការងារមួយចំនួនផងដែរ តែយ៉ាងណាគេមិនច្បាស់ថាទាំងនេះជាការសម្តែងដើម្បីទាក់ទាញប្រជាប្រិយភាពឬទីផ្សារផលិតផលអនឡាញនោះឡើយ ។ ប៉ុន្តែគេពុំទាន់បានឃើញ ធុច សាលិ ចេញមុខតបតនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor