ពិតជាគួរឱ្យសរសើរណាស់ក្នុងនាមជាបវរកញ្ញាដែលធ្លាប់តំណាងប្រទេសកម្ពុជាឈរលើឆាកអន្តរជាតិ លីវ ជីលី ក៏មានទឹកចិត្តឈឺឆ្អាលនៅក្នុងការងារសង្គមជាតិ ជាពិសេសថ្មីៗនេះកញ្ញា បានបញ្ចេញមតិជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV ជាបន្តបន្ទាប់ដោយអះអាងថាប្រទេសមួយដែលខ្លាំងគឺមានប្រជាពលរដ្ឋខ្វល់ខ្វាយរឿងប្រទេសជាតិ។
Miss Supranational Cambodia 2023 និងជាអតីតMiss Grand Cambodia 2020 លីវ ជាលី ត្រូវបានគេចាត់ទុកជាបវរកញ្ញា ក៏ដូចជាសិល្បៈការិនីដំបូងគេ ដែលមានភាពក្លាហានហ៊ានបញ្ចេញយោបល់ជាសាធារណៈរបស់ខ្លួននៅក្នុងរឿងប្រទេសជាតិក្នុងចំណោមសិល្បករមួយចំនួនតូច ។
ខណៈកំពុងមានការបញ្ចេញយោបល់ជាច្រើនទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV ពីសំណាក់មហាជនជាច្រើននោះគេក៏បានឃើញ លី ជីវលី បានបង្ហោះសារជាបន្តបន្ទាប់ទាក់ទងរឿងនេះដោយកញ្ញាបានបញ្ជាក់ថា ក្នងនាមជាពលរដ្ឋម្នាក់ដែលមានសិទ្ធបញ្ចេញយោបល់ដូចពលរដ្ឋដទៃ ។
លីវ ជីលី បានបង្ហោះសារពីបន្តបន្ទាប់ថា «ប្រទេស១ខ្លាំង គឺមានប្រជាជនខ្វល់ខ្វាយរឿងប្រទេសជាតិ (ប្រជាជន សម្បូរទៅដោយចំណេះដឹង ត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ អោយបានច្បាស់)ព្រោះយើងមានឈាមជ័រជាខ្មែរបេះដូងជាខ្មែរ មានសិទ្ធិក្នុងការបញ្ចេញមតិ ថែរក្សារនូវអ្វីដែលខ្មែរមាន ដូនតាប្រឹងប្រែងខ្លាំងណាស់ទុកកេរ្តិ៍អោយយើងថែរ តាំងពីទឹកដីដ៏ធំទូលាយ ប្រាង្គប្រាសាទ ប្រពៃណីសិល្បៈវប្បធម៌ទំនៀមទំលាប់ និងសម្បត្តិធម្មជាតិជាច្រើនទៀត បើយើងមិនស្រលាញ់ជាតិ បានអ្នកណាមកស្រលាញ់ ជាតិមាតុភូមិរបស់យើង(ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន )(អត់ចូលចិត្តទេវប្បធម៌ច្រេះស៊ីដែក)នេះហើយក្នុងនាមខ្ញុំជាបរវកញ្ញាមួយរូប ជាពលរដ្ឋមួយនាក់ មានសិទ្ធិក្នុងការបញ្ចេញមតិ ដូចពលរដ្ឋដទៃទៀត សូមរាជរដ្ឋាភិបាលងាកមើលប្រជាពលរដ្ឋដែលមិនយល់ស្របផង សូមអរគុណ»។
បន្ថែមពីនេះអតីតបវរកញ្ញារូបនេះក៏បានសំណូមពរឱ្យអ្នកមានទ្រព្យធនក៏ដូចជាអ្នកឧកញ្ញា ឬ ឧកញ៉ា លោកជំទាវនិង ឯកឧត្តមរូបណាដែលមានលទ្ធភាពអាចជួយអភិវឌ្ឍន៍ផ្លូវថ្នល់នៅក្នុងតំបន់ CLV ទាំងនោះ ដែលមានដូចជា វិស័យសុខាភិបាល និងធ្វើបង្គោលព្រំដែនឱ្យមានរបង ច្បាស់លាស់ ផងដែរ ។
ការលើកឡើងច្បាស់ៗរបស់ លីវ ជីលី បានធ្វើឱ្យហ្វេន ហ្វេន ជាច្រើនមានការរំភើបចិត្តនិងលាន់មាត់សរសើរពីទឹកចិត្តរបស់កញ្ញាគ្រប់គ្នា៕