Sponsor

មិនចាញ់តារារៀមច្បងប៉ុន្មានឡើយសំងំៗតារាចម្រៀង ឈិន ម៉ានិច្ច ក្លាយជាថៅកែស្រីទាំងវ័យក្មេងដែលធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រចូលរួមត្រេកអរនៅក្នុងមុខរបរថ្មីនេះគ្រប់គ្នា ។ យ៉ាងណាមិញបើទោះមមាញឹកនៅក្នុងអាជីពសិល្បៈក្តីតែ ឈិន ម៉ានិច្ច បានបោះទុនបើកមុខរបរថ្មីដែលត្រូវបានគេដឹងថាជាហាងស្ប៉ាមួយកន្លែងដែលទើបបើកដំណើរការនៅក្នុងពេលថ្មីៗនេះ ។

ឈិន ម៉ានិច្ច ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានទីផ្សារការងារខ្លាំងម្នាក់ដែរនៅក្នុងផលិតកម្មហង្សមាសពោលក្នុងរយៈពេលតែប៉ុន្មានឆ្នាំសោះកញ្ញាអាចកែប្រែជីវភាពរស់នៅដោយសារអាជីពសិល្បៈបានគួរឱ្យកត់សម្គាល់ ។ជាកស្តែង ឈិន ម៉ានិច្ច អាចមានលទ្ធភាពធ្វើផ្ទះជូនអ្នកមានគុណនិងទិញផ្ទះវីឡាជាបន្តបន្ទាប់ដែលមានតម្លៃ រាប់សែនដុល្លារ ។ ក្រៅពីនេះ ឈិន ម៉ានិច្ច ក៏ត្រូវគេដឹងថាមានដីចំការជាច្រើនហិចតានៅខេត្តមណ្ឌលគីរីផងដែរ ។ កន្លងមកតារាចម្រៀងរូបនេះក៏តែងបង្ហាញពីសមិទ្ធិផលរបស់ខ្លួនតាមបណ្តាញសង្គមដោយបញ្ជាក់ថាដើម្បីធ្វើឱ្យអ្នកដែលធ្លាប់មើលងាយនាងបានភ្លឺភ្នែក ។ ដោយខ្លាចមានការយល់ច្រឡំពីសំណាក់មហាជន ឈិន ម៉ានិច្ច ធ្លាប់លើកឡើងថាភាពមានបានទាំងនេះដោយសារញើសឈាមរបស់នាងផ្ទាល់ដែលអាចនិយាយថាឱ្យតែមានកម្លាំងមិនខ្វះការងារធ្វើទេពេលក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះទៀតសោតបើទោះសេដ្ឋកិច្ចមិនទាន់ល្អប្រសើរក្តី តែតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះមិនខ្លាចនឹងបោះទុនបង្កើត មុខជំនួញបន្ថែមឡើយ ។ យ៉ាងណាមិញ ឈិន ម៉ានិច្ច ទើបបើកហាងស្ប៉ាមួយកន្លែងដែលមានទិតាំងនៅម្តុំផ្សារចាស់ដោយនាងដាក់ស្លាកជាឈ្មោះផ្ទាល់ខ្លួនតែម្តងដែលទើបដំណើរការនាពេលថ្មីៗនេះ ។ មិនមែនលំៗទេក្រៅពីជាថៅកែស្រី ឈិន ម៉ានិច្ច ក៏មានជំនាញធ្វើជូនអតិថិជនដោយផ្ទាល់ដៃថែមទៀត ។ ខណៈជីវភាពកាន់តែល្អប្រសើរ តែ ឈិន ម៉ានិច្ច ហាក់មិនទាន់គិតគូររឿងរៀបការដូចមិត្តភក្តិរួមទ្រនំឡើយ តែគេបានឃើញមិត្តភក្តិបានហៅនាងថាជាជំទាវ ដែលធ្វើឱ្យមានការសង្ស័យថា តារាចម្រៀងសម្បុរស្រអែមរូបនេះអាចមានដៃគូជាអ្នកមានមុខមាត់នៅក្នុងសង្គមគ្រាន់តែមិនទាន់ចង់បង្ហាញអ្នកគាំទ្រជាសាធារណៈ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor