Sponsor

ថ្មីៗនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ ទើបនឹងចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែលបទមួយនេះធ្វើឱ្យអ្នកដែលស្រឡាញ់និងចូលចិត្តសំឡេងតារាចម្រៀងរូបនេះលាន់មាត់សរសើរពីទឹកដមសំនៀងនឹងការដាក់មនោសញ្ចេតនារបស់លោកបានយ៉ាងល្អ។ ប៉ុន្តែយ៉ាងណាលោក ណុប បាយ៉ារិទ្ធ បានទម្លាយថាមួយបទនេះពិតជាពិបាកសម្រាប់លោកព្រោះហារមាត់ច្រៀងពេលណាទឹកភ្នែកហូរដោយមិនដឹងខ្លួន ។

 

មិនត្រឹមហ្វេន ហ្វេន ប៉ុណ្ណោះទេ សូម្បីតារារួមទ្រនំក៏លាន់មាត់សរសើរចំពោះបទចម្រៀងថ្មី «Don’t Cry »របស់តារាចម្រៀងជើងចាស់ ណុប បាយ៉ារិទ្ធ គ្រប់គ្នា ។ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងថាបទចម្រៀងនេះចង់បង្ហាញពីសំណោកនៃការឈឺចាប់រវាងគូរស្នេហ៍មួយគូដែលជិតដល់ថ្ងៃរៀបការក៏ជួបនៅរឿងរ៉ាវដ៏សោកសៅនៃការព្រាត់ស្លាប់ ព្រាត់រស់មកពង្រាត់ពួកគេទាំង២ឱ្យព្រាត់ប្រាស់ពីគ្នា ដោយតួអង្គនារីត្រូវបាត់បង់ជីវិតហើយទុកឱ្យតួអង្គបុរសរស់នៅជាមួយការឈឺចាប់ ការនឹករលឹកជាមួយអនុស្សាវរីយ៍ដ៏លើសលប់មិនអាចបំភ្លេចបាន ។

តារាចម្រៀងរូបសង្ហា ណុប បានយ៉ារិទ្ធ បានរៀបរាប់ថា ពេលចាប់ផ្តើមហាត់ច្រៀងបទ«Don’t Cry » ពេលណាទឹកភ្នែកហូរដោយមិនដឹងខ្លួន ពោលលោកចំណាយពីរថ្ងៃហាត់ តែមិនទទួលបានលទ្ធផលល្អឡើយ។  


ប៉ុន្តែយ៉ាងណាតារាចម្រៀង ណុប បាយ៉ារិទ្ធ បានរៀបរាប់ថា « ចូលដល់ថ្ងៃទី៣ទើបខ្ញុំតាំងចិត្តហាត់រហូតដល់ម៉ោង២កន្លះភ្លឺរហូតដល់ចេះចាំ ហើយថ្ងៃទី៤ចាប់ផ្តើមថតសម្លេងតែម្តងរយៈពេល៤ម៉ោងជាងទើបថតរួច ខ្ញុំគិតថាប្រហែលជាមកថតម្តងទៀតព្រោះខ្ញុំហាក់control អារម្មណ៍ខ្លួនឯងមិនបាន ចេះតែអួលដើមកចង់យំរហូតព្រោះអត្ថន័យនៃចម្រៀងរុញអោយខ្ញុំភ្ញោចអារម្មណ៍ទៅដល់រឿងនោះរហូត ទើបខ្ញុំពង្រឹងស្មារតីហើយប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែច្រៀងបទនេះអោយបាន ច្រៀងដើម្បីអ្នកចង់ស្តាប់បទនេះទីបំផុតខ្ញុំក៏ធ្វើបាន »។តាមរយៈការរៀបរាប់របស់តារាចម្រៀង ណុប ប៉ារិទ្ធ គេជឿជាក់ថា«Don’t Cry » ពិតជាបទចម្រៀងមួយដែលមានមនោសញ្ចេតនាសោកសៅខ្លាំងដែលតារាចម្រៀងល្មមៗពិតជាមិនអាចច្រៀងបានល្អដូចលោក ណុប បាយ៉ារិទ្ធ នោះឡើយ។ រហូតអ្នកគាំទ្រមួយចំនួនលាន់មាត់ថា «ខ្ញីកាន់តែចាស់កាន់តែហឹរ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor