Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រក្រោយពីបានឃើញឧកញ៉ា នឹម វណ្ណៈ បានចែករំលែករូបភាពរថយន្តប្រភេទអគ្គសិនីទំនើបយ៉ាងស្រស់ស្អាតម៉ាក Tesla Cybertruck ដែលបានកម្មង់ទិញទៅតាមក្តីស្រមៃដែលមានតម្លៃ ប្រមាណជា១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ឧកញ៉ា នឹម វណ្ណៈ ត្រូវបានគេស្គាល់ថាជាកូនស្រីរបស់លោកជំទាវ ចិត្តធម៌ ហ៊ុន ស៊ីណាត ដែលពេលនេះកំពុងមានវត្តមាននៅក្នុងទឹកដីអាមេរិកបានបង្ហោះរូបភាពរថយន្តអគ្គិសនីដ៏ស្រស់ស្អាត នៅក្នុងគណនីយផ្លូវការភ្ជាប់ដោយសារខ្លីដែលមានអត្ថន័យថា«កម្ម៉ង់បានសំរេច Made our dream came true »។

x

ការលើកឡើងរបស់ឧកញ៉ា នឹម វណ្ណៈ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការសាទរនិងត្រេកអរ ចំពោះការសម្រេចបំណងប្រាថ្នារបស់ឧកញ៉ា នឹម វណ្ណៈ ផងដែរ ។ បើតាមការឆ្លើយឆ្លងនៅក្នុងខមិនរថយន្តម៉ាក Tesla Cybertruckស៊េរី២០២៤ នេះមានតម្លៃ១៦ម៉ឺនដុល្លារទិញនៅសហរដ្ឋអាមេរិកបើគិតបញ្ចូលទាំងពន្ធរួមនឹងសេវ៉ាផ្សេងៗមានតម្លៃប្រមាណជាង២០ម៉ឹនដុល្លារឯណោះ ។ អ្នកឧកញ៉ា ក៏បានឱ្យដឹងថារថយន្តទំនើបមួយនេះនឹងដឹកមកដល់ស្រុកខ្មែរនៅក្នុងខែសីហាខាងមុខនេះ។

ឧកញ៉ា នឹម វណ្ណៈ ក៏ជាបុគ្គលមួយរូបដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដោយសារជារឿយៗឧកញ៉ា តែងបញ្ចេញសារចែករំលែកនៅក្នុងរឿងរ៉ាវមួយចំនួនដែលបានកើតឡើងនៅក្នុងសង្គមក៏ដូចជាសកម្មភាពមនុស្សធម៌នានាផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor