Sponsor

ក្នុងនាមជាតារាចម្រៀងឯករាជ្យប្តីប្រពន្ធតារារ៉េប ជី ដេវីត និង ទេព បូព្រឹក្ស តែងធ្វើឱ្យហ្វេន ហ្វេន របស់ខ្លួនមានការប្លែកអារម្មណ៍គ្រប់គ្នាតាមរយៈការផលិត MV និងស្ទីលនៃការលេងខ្លួនមើលទៅពិតជាកម្រិតស្តង់ដាអន្តរជាតិតែម្តង ។ តួយ៉ាងថ្មីៗនេះ ទេព បូព្រឹក្ស បានទម្លាក់រូបភាពថ្មីនៅក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកគាំទ្រលាន់មាត់វ៉ាវតែម្តង ។

គួរឱ្យដឹងដែរថាស្នាដៃMV មួយបទៗដែលតារាចម្រៀង ទេព បូព្រឹក្ស ផលិតចេញមកមិនត្រឹមតែចំណាយដើមទុនអស់ច្រើនប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងនូវវប្បធម៌ដែលឃើញហើយពិតជាមិនសរសើរមិនបាន។ ក្នុងនោះមានដូចជាបទ «វីរនារី» និងបទ «ទេវរាជ»ជាដើមដែលចំណាយការផលិតអស់ដល់ទៅ រាប់សែនដុល្លារឯណោះ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកម៉ាក់កូនមួយរូបនេះបានបង្ហាញនូវរូបភាពជាមួយនឹងស្ទីលនៃការរៀបចំខ្លួនប្លែកដោយភ្ជាប់សំណេរខ្លីថា «Coming Soon Drama Queen» ។ រូបភាពនេះបានធ្វើឱ្យអ្នកគាំទ្រនិងមិត្តរួមអាជីពជាច្រើនចាប់អារម្មណ៍ដោយម្នាក់ៗលាន់មាត់សរសើរគ្រប់គ្នា។ ខ្លះទៀតទន្ទឹងឱ្យតារាចម្រៀង ទេព បូព្រឹក្ស ទម្លាក់ MV ថ្មីរបស់ខ្លួនឱ្យបានឆាប់។ ខ្លះទៀតថាពិតជាស្តង់ដាកម្រិតអន្តរជាតិមែនម៉ាមី។

ទោះមិនទាន់បានដឹងពីអត្ថន័យបទចម្រៀងរបស់ ទេព បូព្រឹក្ស ក្តី តែតាមរយៈស្ទីលនៃការរៀបចំខ្លួន Drama Queen របស់ ទេព បូព្រឹក្ស ធ្វើឱ្យអ្នកគាំទ្រអន្ទះសារគ្រប់គ្នា​។ ខ្លះទៀតលាន់មាត់ថាបើមិនប្លែកមិនអស្ចារ្យមិនមែន ទេព បូព្រឹក្ស ឡើយ ។ គួរឱ្យដឹងថាក្នុងនាមជាអ្នកសិល្បៈឯករាជ្យ ទេព បូព្រឹក្ស និង ជី ដេវីត មិនខ្លាចនៅក្នុងការចំណាយទុនច្រើនសម្រាប់ផលិតបទចម្រៀងរបស់ខ្លួនឱ្យមានលក្ខណៈស្តង់ដានោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor