ធ្មេចបើកៗតារាសម្តែងសម្បុរស្រអែមស្រស់ សារាយ សក្ខណា ពរពោះកូនទីបីបានប្រមាណជាប្រាំខែហើយ តែយ៉ាងណាតារាសម្តែងរូបនេះមិនមានបំណងត្រឡប់ទៅសហរដ្ឋអាមេរិកនោះទេ ។ ពោលអ្នកនាង មានបំណងចង់សម្រាលកូននៅប្រទេសកំណើតវិញ។
ខុសពីតារាដទៃ សារាយ សក្ខណា បានត្រឡប់មករស់នៅស្រុកកំណើតនិងបានបោះទុននៅស្រុកខ្មែរក្រោយពីបានចេញទៅរស់នៅសហរដ្ឋអាមេរិកតាមស្វាមីជាច្រើនឆ្នាំ។ អ្វីដែលកត់សម្គាល់សម្រាប់ការសម្រាលកូនទីបីនេះអ្នកនាងក៏មិនមានបំណងទៅសម្រាលនៅសហរដ្ឋអាមេរិកដែរបើទោះមានការជំរុញពីសំណាក់ឪពុកម្តាយក្មេកក្តី ។
បើតាមការលើកឡើងរបស់ សារាយ សក្ខណា បានឱ្យដឹងកាលពីពេលថ្មីៗនេះថាអ្នកនាងនឹងជ្រើសរើសការសម្រាលកូនទីបីនៅស្រុកកំណើតដោយសារមានញាតិមិត្ត ជាពិសេសអ្នកម្តាយមើលថែទាំពេលសរសៃខ្ចី ។ មួយវិញទៀតក៏មិនមានអ្វីជាបញ្ហាដែរទោះសម្រាលនៅក្នុងស្រុកក៏កូនទីបីនៅតែមានសញ្ជាតិអាមេរិកដែរ។ការសម្រេចចិត្តរបស់ សារាយ សក្ខណា ក៏មិនមានការរារាំងពីសំណាក់ស្វាមីលោក មេត្រី នោះដែរ ។
ក្នុងកំឡុងពេលនេះ សារាយ សក្ខណា ក៏សម្រេចផ្អាកមិនទទួលការងារសិល្បៈថ្មីៗទៀតឡើយពោលអ្នកនាងធ្វើការងារដែលនៅសេសសល់ពីមុនតែប៉ុណ្ណោះ ព្រោះចង់ទុកពេលវេលាថែរក្សាសុខភាពភគ៌ក្នុងផ្ទៃឱ្យបានល្អ ។ ប៉ុន្តែយ៉ាងណាពេលខ្លះ សារាយ សក្ខណា បានចំណាយពេលវេលាជាមួយមិត្តរួមអាជីពទៅកម្សាន្តសាកថ្មនៅតាមបណ្តារខេត្តដើម្បីទុកជាអនុស្សាវរីយ៍និងការចងចាំដ៏ល្អនៅក្នុងជីវិត។សម្រាប់កូនប្រុសស្រីទាំងពីរក៏កំពុងបន្តការសិក្សានៅក្នុងស្រុកខ្មែរផងដែរ។ ដោយឡែកសម្រាប់កូនទីបី សារាយ សក្ខណា នៅតែលាក់បាំងភេទដោយចង់ទុកឱ្យភ្ញាក់ផ្អើល ៕