header ads

Sponsor

ឈានចូលខែកក្កដា ភ្លាមតារារ៉េប MC Sey ចាប់ផ្តើមបង្ហាញ សម្មភាពរបស់ខ្លួនដោយការបង្ហោះបទចម្រៀងខ្លីៗជាបន្តបន្ទាប់ក្រោយអាក់ខានមួយរយៈពេលបន្ទាប់ពីជួបរឿងអាស្រូវកាលពីអំឡុងខែឧសភាមក ។ ប៉ុន្តែយ៉ាងណាហាក់ដូចជាបង្ហាញនូវដំរួយល្អដោយមានអ្នកគាំទ្រជាច្រើនបង្ហាញការពេញចិត្តសម្រាប់ការវិលត្រឡប់ជាថ្មីរបស់តារារ៉េបរូបនេះ ។

គួរឱ្យដឹងដែរថាបន្ទាប់ពីពើបប្រទះរឿងអាស្រូវបំពានផ្លូវភេទលើនារីរងគ្រោះជានិស្សិតនៅខេត្តបាត់ដំបងរួមនឹងការលេចធ្លាយវីដេអូជាសកម្មភាពរបស់ខ្លួនមកប្រជាប្រិយភាពរបស់ MC Sey បានធ្លាក់ចុះយ៉ាងគំហុក។ ប៉ុន្តែយ៉ាងណាតារារ៉េបរូបនេះក៏បានចេញមុខបដិសេធថាខ្លួនមិនបានប្រព្រឹត្តបែបនេះឡើយ។ រឿងអាស្រូវមួយនេះបានធ្វើឱ្យតារារ៉េបរូបនេះបាត់បង់ទីផ្សារស្ទើរទាំងស្រុងដែលគេមិនដែលឃើញលោកបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីតាមបណ្តារខេត្ត និងកម្មវិធីទូរទស្សន៍ឡើយហើយសូម្បីនៅក្នុងបណ្តាញសង្គមរបស់លោកក៏មិនមានសកម្មភាពអ្វីដែរ ។

ឈានចូលខែកក្កដាភ្លាមគេបានឃើញតារារ៉េប MC Sey ចាប់ផ្តើមចែករំលែកសកម្មភាពថ្មីៗរបស់លោកជាបន្តបន្ទាប់ហើយក៏មានការចូលរួមខមិនជាហូរហែពីសំណាក់ហ្វេន ហ្វេន ដោយអ្នកខ្លះលើកទឹកចិត្ត ខ្លះទៀតរង់ចាំបទថ្មីរបស់លោកថែមទៀតផង ។

ក្នុងនោះគេបានឃើញ MC Sey ឆ្លើយតបដោយការប្រើសញ្ញាEmoji រូបបេះដូងនិងអរគុណដល់អ្នកគាំទ្ររបស់ខ្លួនវិញដែរ ។ គិតមកដល់ពេលនេះអ្វីៗត្រូវបានបញ្ចប់ក្រោយរឿងរ៉ាវទាំងនេះបានស្ងប់ស្ងាត់ស្រប នារីរងគ្រោះនិងមិត្តប្រុសក៏បានរៀបការទៅតាមប្រពៃណីខ្មែរកាលពីប៉ុន្មានថ្ងៃមុនហើយដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post