header ads

Sponsor

អ្នកគាំទ្រជាច្រើនបានបង្ហាញការអាណិតអាសូរហើយអ្នកខ្លះទៀតក៏បានប្រហោងពោះក្រោយបានឃើញ Miss Grand ក្រុងសួងដើរខុសបច្ចេកទេសដួលលើឆាកមួយជំហបែបនេះ ។ 

ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះបានពង្រឹងស្មារតីងើបដើរជាធម្មតាវិញដែលធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់គ្រប់គ្នា ។

កញ្ញា ភុន ភួងរតនៈ ដែលត្រូវគេស្គាល់ថាជា Miss Grand តំណាងក្រុងសួង បានគ្រងឈុតរ៉ូបយ៉ាងស្រស់ស្អាតដើរបង្អួតសម្រស់បង្ហាញដល់អ្នកទស្សនា តែចៃដន្យមិនដឹងថាខុសបច្ចេក ទេសឬបែបណាគេបានឃើញកញ្ញាដួលមួយទំហឹងតែម្តង។ 

អ្វីដែលគួរឱ្យសរសើរបើទោះជួបឧបសគ្គបែបនេះក្តី តែ ភុន ភួងរតនៈ ងើបឡើងវិញដើរកាច់រាងជាធម្មតាដែលធ្វើឱ្យអ្នកដែលនិយមតាមដានវិស័យប្រកួតសម្រស់មានការលាន់មាត់សរសើរពីភាពរឹងមាំរបស់កញ្ញាជាខ្លាំង ។ 

ក្នុងនោះ Miss Grandក៏បានចេញមុខសុំទោសនិងអរគុណដល់អ្នកគាំទ្ររបស់ខ្លួនចំពោះកំហុសបច្ចេកទេសមួយនេះ ហើយសន្យាថានឹងព្យាយាមធ្វើឱ្យបានល្អនៅក្នុងវគ្គជាបន្តទៀត ។ 

អ្នកគាំទ្រជាច្រើនបានសម្តែងការអាណិតអាសូវនិងផ្តល់កម្លាំងចិត្តឱ្យកញ្ញា ភុន ភួងរតនៈ គ្រប់គ្នា តែក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកជាយោបល់ថាគួរតែបញ្ចប់ការចែករំលែកវវីដេអូដែល Miss Grand តំណាងក្រុងសួងដើរដួលលើកឆាកព្រោះខ្លាចប្រទេសជិតខាងយកទៅប៊ូលីកញ្ញា ។

កញ្ញា ភុន ភួងរតនៈ គឺជាបេក្ខភាព Miss Grand មួយរូបក្នុងចំណោមបេក្ខភាពជាច្រើនដែលមានទាំងសមត្ថភាព និងរូបសម្រស់ ។ បេក្ខភាពជាច្រើនសុទ្ធតែអះអាងថានឹងពង្រឹងសមត្ថភាពទាំងការដើរនិងភាសាបរទេសដើម្បីទទួលបានជោគជ័យតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតនៅក្រៅប្រទេស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post