Sponsor

ក្រោយពីបានរួមការងារជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា មួយរយៈមកគេសង្កេតឃើញសម្ព័ន្ធភាពរបស់តារាសម្តែង ប៊ឺរី និងអ្នកជំនួញអនឡាញរូបនេះកាន់តែជ្រាលជ្រៅគួរឱ្យចាប់អារម្មណ៍ ។ ក្នុងនោះគេក៏បានឃើញមិត្តភក្តិរបស់តារាសម្តែង ប៊ឺរី ចូលទៅបង្ហាញការត្រេកអរនិងជូនពរចំពោះទំនាក់ទំនងមួយនេះដល់តារារូបសង្ហា ប៊ឺរី គ្រប់គ្នា ។

គួរបញ្ជាក់ថាមិនមែនមានតែតារាសម្តែង ប៊ឺរី ទេដែលរួមការងារជាមួយ ម៉ាដាម ដា នៅមានតារាសម្តែងជើងចាស់លោក ហេង ប៊ុនលាភ និងតារាចម្រៀង នេនទុំ ជាដើម  តែតារាដែលមានភាពស្និទ្ធស្នាលជាមួយថៅកែស្រីខ្លាំងជាងគេគឺបុរសសង្ហា ប៊ឺរី តែម្តង ។ ពោលគេបានឃើញលោកលេចមុខជាមួយ ម៉ាដាម ដា នៅក្នុងកម្មវិធីសំខាន់ៗជាលក្ខណៈគ្រួសារមើលទៅដូចគ្រួសារតែមួយ ។  ភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរត្រូវបានអ្នកគាំទ្រសម្គាល់ឃើញថាក្រោយពី ម៉ាដាម ដា បានប្រកាសចែកផ្លូវជាមួយគូស្នេហ៍ភេទដូចគ្នាជាសាធារណៈតាមបណ្តាញសង្គមនាពេលកន្លងមក។ ក្នុងនោះគេបានឃើញ លោក ប៊ឺរី បានកាន់នំខួបកំណើតដោយរួមដំណើរជាមួយ ម៉ាដាម ទៅជូនអ្នកម្តាយរបស់ ម៉ាដាម ដា នៅក្នុងបន្ទប់នឹងបានថតរូបភាពរួមគ្នាជាលក្ខណៈគ្រួសារយ៉ាងស្និទ្ធស្នាលដូចគ្រួសារតែមួយ ។  ថ្មីៗនេះទៀតសោត លោក ប៊ឺរី ក៏បានទៅចូលរួមនៅក្នុងពិធីខួបកំណើតកូនស្រី ម៉ាដាម ដា គម្រប់អាយុ ៨ឆ្នាំនៅភោជនីយដ្ឋានមួយនៅទួលគោកដោយហៅកូន ម៉ាដាម ដា នោះថាជាកូនយ៉ាងពេញមាត់ ហើយពួកគេក៏បានថើបគ្នានៅក្នុងកម្មវិធីដូចគូស្នេហ៍ទៀតផង ។

ដ្បិតមើលរូបភាពខាងក្រៅទំនាក់ទំនងអ្នកទាំងពីរមានភាពស្អិតរមួតដូចគូស្នេហ៍ក្តី តែគេមិនច្បាស់ថាតើជាការពិតឬសម្តែងដើម្បីការលក់ដូរផលិតផលដូចអ្នកលក់អនឡាញជាច្រើនធ្វើនាពេលកន្លងមកនោះទេ ។ ប៉ុន្តែយ៉ាងណាគេបានឃើញមិត្តភក្តិរបស់តារាសម្តែង ប៊ឺរី មួយចំនួនបានបង្ហាញការរីករាយនិងជូនពរដល់តារាប្រុសរូបនេះគ្រប់គ្នា ។ ក្នុងនោះគេក៏បានឃើញលោក ប៊ឺរី តបមកវិញនូវពាក្យអរគុណផងដែរ ។ងាកមកអ្នកគាំទ្រជាច្រើនរបស់ ម៉ាដាម ដា សុទ្ធតែបង្ហាញការរីករាយនិងលាន់មាត់សរសើរថា ម៉ាដាម ដា និងលោក ប៊ឺរី ពិតជាស័ក្តិសមគ្នាណាស់៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor