header ads

Sponsor

ដើម្បីជៀសវាងការយល់ច្រលំតារាសម្តែងសាច់សខ្ចី សេង សុខឃីម បានចេញមុខបកស្រាយភ្លាមៗក្រោយមានគណនីយហ្វេសប៊ុកមួយបានប្រមាថដល់អាយុជីវិតដោយនិយាយថានាងបានទទួលមរណភាព ។ ការចេញមុខឆ្លើយតបរបស់ សេង សុខឃីម ភ្លាមៗបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការធូរចិត្តនិងអស់ក្តីបារម្ភចំពោះរូបនាង។ 
 

នៅក្នុងថ្ងៃនេះក៏មានការគណនីយហ្វេសប៊ុកមួយឈ្មោះ Sa Rom បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពរបស់ សេង សុខឃីម ថា«ឃើញគេផុសថាស្លាប់មិញនឹងអាណិតណាស់»។ ក្នុងនោះគេសង្កេតឃើញថាមានការស៊ែររំលែកទុក្ខជាច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុក ។ ភ្លាមៗនោះ សេង សុខឃីម ដែលកំពុងស្នាក់នៅផ្ទះលំហែនៅខេត្តដែលទើបនឹងបានឃើញរឿងនេះក៏បានចេញមុខបកស្រាយភ្លាមដោយអ្នកនាងបានរៀបរាប់ថា «ខ្ញុំនៅរស់ធម្មតាហើយ ខ្ញុំអត់ចង់និយាយច្រើនទេគ្រាន់តែចង់ប្រាប់ថាខ្ញុំគ្រាន់តែចង់បានជីវិតមួយទៅស្ងប់សុខ។


ជីវិតមួយដែលអត់ពាក់ព័ន្ធនឹងរឿងអ្នកណាខ្ញុំគ្រាន់តែចង់ធ្វើការងារសិល្បៈដែលខ្ញុំស្រលាញ់បំផុត ។ទំនេរ ពីការងារ ខ្ញុំនៅផ្ទះមើលកូន។ទំនេរមកផ្ទះនៅខេត្តលេងដូចជាអត់មានចង់ដឹងរឿងណាគេទេ អញ្ចឹងកុំដើម្បីតែភាពល្បីអ្នក យកខ្ញុំទៅពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃខ្ញុំអត់ចង់ពាក់ព័ន្ធអីទេ ចង់បានតែប៉ុណ្ណឹងឯង»។

សេង សុខឃីម បានបញ្ជាក់ថាអាយុជីវិតរបស់មនុស្សម្នាក់ៗពិតជាសំខាន់ណាស់កុំយកជីវិតរបស់គេមកលេងសើចបែបនេះអី ព្រោះនាងចង់ធ្វើជាអ្នកសិល្បៈម្នាក់ដែលមានតែការងារនិងថ្លៃថ្នូប៉ុណ្ណោះ ។ការចេញមុខបកស្រាយភ្លាមៗរបស់តារាសម្តែង សេង សុខឃីម បានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្ងប់ចិត្តហើយខ្លះទៀតក៏បានចេញមុខលើកកម្លាំងចិត្តដល់រូបនាងថា បើតាមចាស់ៗនេះជារឿងល្អទេគេឱ្យព្រលឹងអាយុវែង អាយដល។ សេង សុខឃីម បានតបថាមិនងាយទៅណាទេចាំមើលកូនធំនិងរៀនចប់សិន ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post