header ads

Sponsor

ចែគេន ដែលត្រូវគេស្គាល់ថាជាបងស្រីម្ចាស់បទ «ទឹកភ្នែកស្រីឡង់សេ» បានចេញមុខឡាយវីដេអូទាំងផ្ទៃមុខនៅហើមប៉ោងដើម្បីជាសារដាស់តឿនដល់ស្ត្រីដែលនិយមកែសម្ជស្សដោយការចាក់សារធាតុស៊ីលីកូនឱ្យប្រញ៉ាប់វះយកចេញជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។

ចែគេន ជាម្ចាស់ហាងអ៊ុតសក់ល្បីឈ្មោះមួយរូបនោះបានចេញមុខច្រានចោលព័ត៌មានមួយចំនួនថាអ្នកនាងស្លាប់ ហើយខ្លះទៀតថានាងបានវៀចមាត់ជាដើម ។ ប៉ុន្តែយ៉ាងណា ចែគេន បានលើកឡើងថាខ្លួនមិនមានបញ្ហាអ្វីទេហើយពេលនេះក៏បានធ្វើការវះកាត់យកសារធាតុស៊ីលីកូនចេញពីផ្ទៃមុខអស់ហើយ ។
 
ចែគេន បាននិយាយថាសារធាតុ ស៊ីលីកូននេះ អ្នកនាងបានចាក់បំពេញផ្ទៃមុខកាលពី ១៦ឆ្នាំមុននៅកន្លែងមួយជិតផ្សារអូឬស្សីហើយកន្លងមកអ្នកនាងក៏បានធ្វើការវះយកចេញ តែវះមិនអស់។ «សារធាតុរាវមួយនេះនឹងបង្កឱ្យឈឺចុកចាប់នៅពេលមេឃត្រជាក់ហើយនឹងក្លាយជាដុំរឹងដែលធ្វើឱ្យមានការពិបាកយកចេញ ជាពិសេសនៅពេលមានវ័យចាស់ »ទាំងនេះជាការលើកឡើងរបស់ចែគេន។

ជាចុងក្រោយ ចែគេន ក៏បានផ្ញើរសារដាស់តឿនដល់ស្ត្រីដែលនិយមកែសម្ជស្សដោយចាក់សារធាតុស៊ីលីកូនសូមប្រញ៉ាប់ទៅវះយកចេញមិនថាមិនទាន់ធ្វើទុក្ខឬកំពុងធ្វើទុក្ខក៏ដោយព្រោះសារធាតុរាវមួយនេះបង្ករគ្រោះថ្នាក់ខ្លាំងណាស់។ ណាមួយនៅពេលមានវ័យចាស់ការវះយកចេញក៏មានការលំបាកផងដែរ ។ ចែគេន បានសង្កត់ធ្ងន់ថាទាំងនេះជាការចែករំលែកក៏ដូចជាបទពិសោធន៍របស់អ្នកនាងចំពោះស្រ្តីដែលបានចាក់ស៊ីលីកូនព្រោះមកដល់សព្វថ្ងៃអ្នកនាងកែសម្ជស្សស្ទើរគ្រប់កន្លែងមិនថានៅក្នុងស្រុកឬក្រៅស្រុកទេ ៕ 
 
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post