មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញស្វាមីតារាចម្រៀង សួស វីសា លោក ថមមី បានបង្ហាញការហូសចិត្តក្រោយបានចូលរួមនៅក្នុងកម្មវិធី Asian Film Festival 2024 ដែលមានការចូលរួមពីសំណាក់តារាល្បីស្រីប្រុសក្មេងចាស់ជាច្រើនរូប។
ធ្លាប់មានឈ្មោះជាតារាសម្តែងដែលមានប្រជាប្រិយភាព តែប៉ុន្មានឆ្នាំចុងក្រោយនេះលោក ថមមី មិនសូវខ្វល់ខ្វាយនៅក្នុងអាជីពនេះប៉ុន្មានឡើយដោយលោកងាកទៅពង្រឹងនៅក្នុងមុខជំនួញវិញម្តង ។ ប៉ុន្តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រតាមរយៈការសម្តែងរឿងខ្លីៗបែបកំប្លែងៗជាមួយភរិយា រួមនឹងការប្រម៉ូតផលិតផលនានា។
អ្វីដែលចាប់អារម្មណ៍កាលពីប៉ុន្មានថ្ងៃនេះលោក ថមមី បានបង្ហាញមុខនៅក្នុងកម្មវិធី Asian Film Festival 2024 រួមជាមួយសិល្បករ សិល្បការិនី ជាច្រើនដួងដែលលោកអះអាងថាជាលើកដំបូងដែលបានចូលរួមកម្មវិធីនេះក្រោយខានចូលរួមកម្មវិធីសិល្បៈជាច្រើនឆ្នាំ ។ ប៉ុន្តែអ្វីដែលលោក ហួសចិត្តគឺតារាជំនាន់ក្រោយលេងចរិកញាក់សាច់ជាងតារាហូលីវូដទៅទៀត។
លោក ថមមី បានរៀបរាប់ថា «ខានចូលរួមកម្មវិធីសិល្បះយូរឆ្នាំមកហើយ ដល់ចូលរួមម្តងភ័យៗម៉េចទេតើហេតុអ្វីទៅណ ? ហេតុអ្វីមានអារម្មណ៍ភ័យៗហើយអៀនៗគេគ្រប់គ្នាអ្នកសិល្បៈទៅវិញមិនយល់សោះ?ម៉េចទៅជាចឹងទៅទាំងខ្លួនឯងនេះស្តេចវហាស័ព្ទក្លាហានសឹងអី ហើយឥឡូវនឹងយូៗខ្លាចចាញ់ច្រាបគេទៅវិញ.
និយាយត្រង់អៀនៗមែន ហើយសិល្បៈរៀមច្បងខ្ញ៉ំសំពះជម្រាបសួរពួកគាត់គឺពួកគាត់រួសរាយណាស់មិត្តៗជំនាន់ខ្ញ៉ំអីហ្នឹងនិយាយពីឃើញគ្នានិយាយញញឹមហើយជម្រាបសួរគ្នា តែណាស់តែប្អូនៗជំនាន់ក្រោយវិញ ញាក់សាច់ ខ្មឺតៗឆុយមាយ ទាំងខ្លះឯងមិនស្គាល់សោះនិយាយត្រង់និយាយលេងចរិកជាង តារាHollywood ទៀត ចឹងៗខ្ញ៉ំអៀនណាស់ ក៏ចេញពីកម្មវិធីគេវិញយ៉ាងលឿនមកផ្ទះ ព្រោះខ្មាស់ប្អូនៗ PMJKJ អស់នេះ »។ការលើកឡើងបែបលេងសើចរបស់ស្វាមីតារាចម្រៀង សួស វីសា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការហួសចិត្តនិងអស់សំណើចផងដែរ៕