មិនដែលបង្ហាញមុខគូស្នេហ៍ឬរៀបការម្តងណាឡើយ តែសុខៗអតីតតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ បានប្រកាសពរពោះកូនដំបូងដែលមានវ័យប្រមាណជា៨ខែ ។ ជាមួយគ្នានោះអ្នកនាងក៏បានអះអាងថានឹងបំពេញតួនាទីជាឪពុកផង និងជាម្តាយផងសម្រាប់សមាជិកដំបូងដែលជាគ្រាប់ពេជ្ររបស់អ្នកនាង ។
ឃើញឡាយវីដេអូលក់កាបូបរាល់ថ្ងៃ តែមិនមាននរណាម្នាក់ចាប់អារម្មណ៍ថា វ៉ាង ស្រីណូ កំពុងមានផ្ទៃពោះនោះទេដោយសារសម្រស់ ជាពិសេសរូបរាងរបស់អ្នកនាងហាក់មិនមានការប្រែប្រួលដូចស្ត្រីមានផ្ទៃពោះដទៃឡើយ ។ ប៉ុន្តែយ៉ាងណាខណៈជិតសម្រាលកូន វ៉ាង ស្រីណូ ក៏បានប្រកាសដំណឹងមានកូនដំបូងរបស់នាងដល់មិត្តភក្តិនិងអ្នកគាំទ្រដែលធ្វើឱ្យម្នាក់ៗមានការចាប់អារម្មណ៍និងភ្ញាក់ផើ្អលជាខ្លាំង ។ ក្នុងនោះក៏មានការសាទរនិងជូនពរដល់អ្នកម្តាយថ្មីថ្មោងនេះផងដែរ ។ អ្វីដែលកត់សម្គាល់ខណៈប្រកាសពរពោះកូនដំបូង តែ វ៉ាង ស្រីណូ ក៏បានហៅខ្លួនថាជា single mommy នឹងបានបញ្ជាក់ច្បាស់ៗថានឹងបំពេញតួនាទីជាឪពុកផង និងជាម្តាយផងសម្រាប់កូនស្រីរបស់ខ្លួន ។
ជាមួយនឹងរូបភាពកំពុងមានគភ៌៨ខែ វ៉ាង ស្រីណូ បានរៀបរាប់សារជាបន្តបន្ទាប់ថា «’m always proud of my self to be a single mommy អត់ដឹងថាត្រូវរៀបរាប់ពីណាមកមុនទេ ! គ្រាន់តែចង់និយាយថាម៉ាក់ មានក្តីសុខនឹងមោទនះភាពណាស់ដែលបានក្លាយជាសុីងហ្គល មាំមី គ្រប់យ៉ាងចូល មកក្នុងជីវិតយ៉ាងរលូនតាមប្រាថ្នា និងការគ្រោងទុក តាំងពីចាប់ផ្តើមមានវត្តមានកូននៅក្នុងផ្ទៃ មករហូតអីឡូវ8ខែហើយម៉ាក់មិនដែលចាញ់ មិនធ្វើទុក្ខ ក្អួត ចង្អោរ រឺពិបាកម្តងណាទេ សូម្បីពេលខ្លះប្រាប់គេថាកំពុងពរពោះគេមិនជឿទៀត ព្រោះមិនសូវខ្ទាតពោះ សុខភាពធម្មតាមិនដូចអ្នកមានគភ៌ទៅណាមកណាក៏បាន និងធ្វើការបានធម្មតា រឹងមាំ រីករាយ មានសុភមង្គលគ្រប់ពេល !
កូនជាកូន នាំលាភ នាំសំណាង នឹងជាសុភមង្គលទាំងស្រុងរបស់ម៉ាក់ វត្តមានកូនធ្វើអោយម៉ាក់ កក់ក្តៅ និងកាន់តែរឹងមាំ បំពេញតួនាទីជាម្តាយផងជាឪពុកផង» «ម៉ាក់មិនត្រូវការអ្វីច្រើនជាងនេះទេ សូមអោយតែកូនមានសុខភាពល្អ និងសូមអោយសំរាលតាមពេលដែលកំណត់ ជួបគ្នាខែ09 កូនស្រីមាសម្តាយ បាំងតែមួយខែទៀតទេបានជួបមុខគ្នាហើយកូនម៉ាក់រងចាំថតរូបពោះធំយូរហើយតែពោះមិនខ្ទាតសោះកូនជិតកើតហើយទើបឃើញពោះ កាលបាន5ខែប្រាប់គេថាទំងន់គេមិនជឿ អីឡូវប្រាប់គេថា8ខែ ក៏គេមិនចង់ជឿ គេឡើងសាប់ផ្រាយ»៕