header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយពីបានឃើញកម្មវិធី Mister International Cambodia2024 បានបង្ហាញមុខបុរសឯកតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅក្នុងកម្មវិធី«Mister International 2024» នៅប្រទេសហ្វីលីពីននៅក្នុងខែ១១ ខាងមុខនេះ ។ បុរសឯករូបនោះត្រូវបានគេស្គាល់ឈ្មោះថាលោក រី សុវណ្ណៈ  តែយ៉ាងណាគេសង្កេតឃើញមានការរិះគន់និងវែកញែកពីរូបសម្បត្តិរបស់លោកពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។

បើតាមការលើកឡើងរបស់ National Director បានឱ្យដឹងថាមូលហេតុដែលជ្រើសរើសលោក  រី សុវណ្ណៈជាបុរសឯកតំណាងកម្ពុជាទៅប្រកួតលើឆាកនៃប្រទេសហ្វីលីពិនក្នុងកម្មវិធី Mister International 2024 ដោយសារជាកម្មវីធីប្រកួតប្រជែងសម្រស់ដែលផ្តោតសំខាន់លើវប្បធម៌ និងទេសចរណ៍។ តាមគម្រោងកម្មវិធីនេះនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា នឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ ។


 អ្វីដែលគួរឱ្យចាប់អារម្មណ៍ការបង្ហាញមុខលោក រី សុវណ្ណៈ ក្នុងតំណែងជាបុរសឯកក្នុងកម្មវិធី Mister International Cambodia 2024 បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍នឹងបានបញ្ចេញមតិជាច្រើនទាក់ទងជាមួយនឹងរូបសម្បត្តិរបស់លោកដោយមានការលើកឡើងចំៗថា«អត់បានប៊ូលូគាត់ទេ តែគាត់ដំណាងប្រទេសទាំងមូល ខ្វះអីអ្នកស្អាតហើយមានចំណេះជាងគាត់! មតិខ្ញុំ សិទ្ធិរបស់ខ្ញុំ» «សាច់ហើមដុំៗក្បាលអត់សក់ទាបចប់ទាំងកញ្ចប់» «ក្បាលឆកទៀតសុំទោសដែរ ប៊ូលី» «មិនដឹងត្រូវរិះគន់រឺគាំទ្រទេ សុំអង្វរលោក» «សុំឲ្យគាត់ដូរម៉ូតសក់នឹងបានអត់» «ស្ទើ សក់ រាងអត់ទាន់សម ថតរូបអត់សូវឡើង» «កម្មវិធីហ្នឹងអត់មានអ្នកទៅប្រលងមែន»។

ដ្បិតមានការរិះគន់ពីរូបសម្រស់ជាច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុកក្តី តែបុរសឯក រី សុវណ្ណៈ ហាក់មិនបានបង្ហាញការបាក់ទឹកចិត្តឬខ្វល់ខ្វាយអ្វីឡើយពោលលោកនៅតែតាំងចិត្តយ៉ាងមុតមាំថាទោះមានរឿងអ្វីក៏ដោយ លោកមិនបោះបង់ ហើយតស៊ូដើម្បីកេរ្តិ៍ឈ្មោះកម្ពុជា។ លោក រី សុវណ្ណៈ ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ការចេញទៅប្រកួតវេទិកាអន្តរជាតិមួយនេះដោយលោកបានត្រៀមទៅលើចំណេះដឹងទូទៅទាក់ទងវប្បធម៌ជាតិ អន្តរជាតិ ការតស៊ូមតិ សំណួរចម្លើយសម្រាប់កម្មវិធីនិងបទបង្ហាញក៏ដូចជាការបញ្ចេញសមត្ថភាពពិសេសផ្សេងៗហើយលោកក៏សង្ឃឹមថាបងប្អូនទាំងអស់នឹងគាំទ្រដល់រូបលោក។ មិនមែនមានតែលោក រី សុវណ្ណៈ ទេ កន្លងមកអតីតបវរកញ្ញាចក្រវាឡ ងិន ម៉ារ៉ាឌិ ក៏ធ្លាប់ត្រូវមហាជនរិះគន់ចំពោះរូបសម្រស់ផងដែរ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post