header ads

Sponsor

ក្នុងចំណោមសិល្បករ សិល្បការិនីទាំងអស់គេសង្កេតឃើញតារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីជាច្រើនបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីបង្ហាញស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍន៍និងកសាងហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែន។

ក្រៅពីតារាចម្រៀងដែលមានងារជាឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បានចូលរួមថវិកា ចំនួន ២០០លានរៀលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្ដោយព្រំដែននោះគេសង្កេតឃើញថាតារាចម្រៀងស្រីប្រុសនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីទាំងអស់សុទ្ធតែបានចូលរួមបរិច្ចាគគ្រប់គ្នាទៅតាមសទ្ធារៀងខ្លួន ។


 ក្នងនោះមានដូចជាតារាចម្រៀង ខាន់ ជែមស៍ បានផ្តល់ជាថវិកាផ្ទាល់ខ្លួននៅក្នុងមូលនិធិមួយនេះចំនួន ២០លានរៀល ហើយកូនប្រុសស្រីទាំងបីរូបរបស់លោកក៏បានចូលរួមចំនួន១លានរៀលក្នុងមួយនាក់ ។ សម្រាប់តារាចម្រៀង តន់ ចន្ទសីម៉ា និងលោក ខេម វិញក៏បានបង្ហាញស្មារតីចូលរួមនៅក្នុងការអភិវឌ្ឍន៍និងកសាង ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនចំនួន២០លានរៀលដូចគ្នា ។ 

ដោយឡែកតារាចម្រៀង ជុំ លីណូ ក៏មិនខុសពីរៀមច្បងរួមអាជីពប៉ុន្មានដែរបានបង្ហាញស្មារីតចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងទឹកប្រាក់ចំនួន១លានរៀល ។ ចំពោះតារាចម្រៀង វ័យក្មេង អ៊ុក សុវណ្ណរី និង ធឿន បុរី ក៏បានចំណាយធនធានផ្ទាល់ខ្លួនសម្រាប់មូលនិធិមួយនេះនូវទឹកប្រាក់ចំនួន ១លានរៀល ដូចគ្នា ។ ជាមួយនឹងការបង្ហាញនូវឆន្ទះស្រុះគ្នារបស់តារាចម្រៀងនៅក្នុងផលិតកម្មអ្នកឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍន៍និងកសាង ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែននេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការលាន់មាត់សរសើរគ្រប់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post