header ads

Sponsor

ខណៈពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរជិតឈានមកដល់គេសង្កេតឃើញតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីបានចេញបទចម្រៀង ជាហូរហែរដែលថ្មីៗនេះតារាស្រី តន់ ចន្ទសីម៉ា ក៏មិនខុសពីតារារួមផលិតកម្មដែរបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«រំលស់ប្រពន្ធ» ។ ប៉ុន្តែយ៉ាងណាមួយបទនេះគេសង្កេតឃើញថាមានទាំងអ្នកគាំទ្រ និងអ្នករិះគន់ដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថាច្រៀងស្ទីលបែបអ្នកស្រវឹង និងMV មិនស៊ីបទចម្រៀង ជាដើម ។


តារាចម្រៀងស្រីដែលជាគ្រាប់ពេជ្រប្រចាំផលិតកម្មហ្គាឡាក់ស៊ីដែលធ្លាប់ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើននោះបានចេញបទចម្រៀងថ្មីដែលជាចង្វាក់បែបសប្បាយៗដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានមកដល់នៅក្នុងពេលឆាប់ៗនេះ ។ ទើបបង្ហោះនៅក្នុងផេកផ្លូវការរបស់ផលិតកម្មហ្គាឡាក់ស៊ីមិនដល់មួយថ្ងៃផង តែបទចម្រៀង«រំលស់ប្រពន្ធ» របស់ តន់ ចន្ទសីម៉ា ទទួលបានការចុចLikeនិងស៊ែរជាច្រើន តែក្នុងនោះគេសង្កេតឃើញថាមានអ្នកបញ្ចេញមតិរិះគន់ក៏ច្រើនផងដែរ ។

ជាមួយនឹងការពេញចិត្តនូវបទចម្រៀងថ្មីរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ក៏មានអ្នកចូលទៅបញ្ចេញមតិមិនពេញចិត្តជាបន្តបន្ទាប់ថា «ស្តាប់ទៅភ្លេងពិរោះ តែអត្ថន័យវិញដូចស្រីខ្មែរគ្មានតម្លៃនិយាយឲ្យស្រួលស្តាប់ដូចអាសតែម្តងបើទោះជាបច្ចុប្បន្នថាមានចឹងចុះ តែក៏មិនគួរធ្វើជាបទចម្រៀងច្រៀងចេញអត្ថន័យចឹងដែរ សុទ្ឋតែចាំលួចលុយម៉ែវេរឲ្យថែមទៀតឱលោកអ្នក និពន្ធអើយ ពេលនិពន្ធ និងចេញជាបទចម្រៀងសុំគិតឲ្យបានវែងឆ្ងាយផងណាសូមអរគុណ» «ច្រៀងដូចស្រវឹងចឹង» «សម្លេងច្រៀងដូចដាក់ម៉ាយួរម្នាក់ឯងកំពុងតែផឹកផងស្តាប់បទនិងស្រវឹងបណ្តាយ» «រាំអត់ទំនងច្រៀងមិនពិរោះទៀត»

«បើប្ដូរជាស្លៀកពាក់អើយរបៀបខ្មែរប្រហែលជាស្អាតជាងហ្នឹង។ពេលដល់កន្លែងណាដែរចាំប្ដូរស្លៀកពាក់ជាសម័យដែលគាត់ហ្នឹងសមដែរ» «MV គួរតែថតតាមស្រុកស្រែបានល្អវាអត់សូវស៊ីនឹងចម្រៀង ក្នុង MV គួរមានឈុតកប្លែងត្រង់ណាមួយ បើសិនជាអាចថតកន្លែងតំណាងខេត្តអីមួយដឹងតែអេមជួយលើកស្ទួយវប្បធម៌ខ្មែរ និង លើកស្ទួយខេត្តយើង។ ឧ. ខាងប្រុសដើរមកញ៉ែខាងស្រីលុះដល់ថ្ងៃចូលស្តីថាបងសុំរំលស់50% បានអត់? ហើយម្តាយឪពុកខាងស្រីក៏ដេញហើយរត់បែបកំប្លែងចឹងទៅចុះក្រោយក៏អូខេ ហើយបានការយ៉ាងមានក្តីសុខ។ គ្រាន់តែការយល់ឃើញចម្រៀងមិនស៊ី MV» ។

បើទោះជាមានការរិះគន់ពីសំណាក់អ្នកគាំទ្រភាគច្រើនក្តី តែគេមិនបានឃើញតារាចម្រៀង តន់ ចន្ទសីម៉ា ចេញមុខបកស្រាយចំពោះការប្រើសំឡេងច្រៀងបែបនេះឡើយ ។ ចុងក្រោយនេះគេសង្កេតឃើញ តន់ ចន្ទសីម៉ា ហាក់ថមថយនូវការគាំទ្រច្រើនក្រោយពីនាងតែងចេញមុខការពារចំពោះថៅកែរបស់ខ្លួនតាមបណ្តាញសង្គមជាបន្តបន្ទាប់

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post