header ads

Sponsor

ការប្រគំតន្រ្តីទោលរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី ១៤ យប់មិញនេះដែលជាថ្ងៃខួបកំណើតរបស់អ្នកនាងតែម្តង ។ អ្វីដែលកត់សម្គាល់អ្នកគាំទ្រជាច្រើនសុទ្ធតែលាន់មាត់សរសើរនិងពេញចិត្តចំពោះពិធីប្រគំតន្ត្រីទោលរបស់អ្នកនាងគ្រប់គ្នាហើយអ្វីដែលធ្វើឱ្យអ្នក ហ្វេន ហ្វេន កាន់តែក្តុកក្តួលថែមទៀតនោះនៅចុងបញ្ចប់នៃកម្មវិធីអ្នកម៉ាក់កូនពីររូបនេះបានលុតជង្គង់សំពះអរគុណដល់ ហ្វេន ហ្វេន របស់ខ្លួនដែលជាទង្វើតបស្នងដល់អ្នកគាំទ្រ យ៉ាងសាមញ្ញនិងទន់ភ្លន់ជាខ្លាំង ។


បើទោះជាលើកដំបូងនៅក្នុងការប្រគំតន្រ្តីបែបSolo Concert ក្តី តែគេសង្កេតឃើញថាការប្រគំតន្រ្តីរបស់អ្នកនាងពិតជាទទួលបានជោគជ័យជាខ្លាំងដោយទទួលបានអ្នកចូលរួមទស្សនាជាច្រើនទៅតាមកាលកំណត់បើទោះគេដឹងថាតម្លៃសំបុត្រខ្ពស់បន្តិចក្តី ។ សូម្បីតែតារាចម្រៀងរួមទ្រនំក៏មានវត្តមាននៅក្នុងកម្មវិធី Solo Concertរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ស្ទើរគ្រប់គ្នា ហើយអ្វីដែលជាកម្លាំងចិត្តរបស់អ្នកនាងថែមទៀតនោះគឹមានវត្តមានស្វាមី និងកូនប្រុសជាទីស្រឡាញ់ទៅចូលរួមលើកទឹកចិត្តផងដែរ ។

 ជាមួយនឹងការលើកយកបទចម្រៀងជាច្រើនបទដែលសុទ្ធសឹងជាបទល្បីៗរបស់អ្នកនាងមកបកស្រាយតារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រិតសម្រាំងស្ទីលនៃការរៀបចំខ្លួននិងសម្លៀកបំពាក់យ៉ាងទាក់ទាញគ្រប់ឈុតពោលមិនឱ្យអ្នកគាំទ្ររបស់ខ្លួនធុញទ្រាន់នោះឡើយ ។

បើតាមការបង្ហើបប្រាប់របស់ក្រុមរាំតារាចម្រៀង ឱក សុគន្ធកញ្ញា បានឱ្យដឹងថាមុនកម្មវិធីប្រគំតន្រ្តីទោលទាំងពួកខ្លួនក៏ដូចជាតារាចម្រៀង ឱក សុគន្ធកញ្ញា បានហ្វឹកហាត់ជាខ្លាំងពោលមិនឱ្យអ្នកទស្សនាខកចិត្តនោះឡើយ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចំពោះតារាចម្រៀង ឱក សុគន្ធកញ្ញា នោះក្រោយអ្នកនាងចប់កម្មវិធីតារាចម្រៀងរូបនេះបានលុតជង្គង់សំពះអរគុណដល់ការគាំទ្រមកលើអ្នកនាងនាពេលកន្លងមក។ទង្វើដ៏ទន់ភ្លន់តបស្នងទៅ ហ្វេន ហ្វេន របស់ខ្លួនបែបនេះកាន់តែធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរថាពិតជាតារាចម្រៀងដែលមានគុណភាពបើទោះមានឈ្មោះល្បីល្បាញ តែនៅតែមានកាយវិការសាមញ្ញដល់អ្នកគាំទ្ររបស់ខ្លួនពិតជាគំរូល្អសម្រាប់តារាសិល្បៈជំនាន់ក្រោយគួរយកតម្រាប់តាម៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post