ក្រោយពីបើកចំហរឿងស្នេហាភេទដូចគ្នាតារាចម្រៀង នាង គន្ធា ហាក់ទទួលបានការជូនពរ និងរីករាយច្រើនជាងការរិះគន់ តែយ៉ាងណាថ្មីៗនេះតារាចម្រៀងសម្បុរស្រអែមរូបនេះបានលើកឡើងទាំងហួសចិត្តចំពោះមហាជនមួយចំនួនដែលបានខមិននូវពាក្យមិនសមរម្យប្រមាថមកលើរូបនាងក្រោយពីនាងបានបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នា ។
មិនមានអ្វីប្លែកនោះទេចុងក្រោយនេះគេសង្កេតឃើញអ្នកសិល្បៈមួយចំនួនបានបើកបង្ហាញពីទំនាក់ទំនងស្នេហាភេទដូចគ្នាតាមបណ្តាញសង្គមជាបន្តបន្ទាប់ ។តួយ៉ាងតារាចម្រៀង នាង គន្ធា បានភ្ជាប់ស្នេហ៍ភេទដូចគ្នាជាមួយអ្នកចម្រៀង ម៉ាម៉ា ប្រមាណជាងបីឆ្នាំមកហើយដែលសព្វថ្ងៃពួកគេក៏បានសម្រេចក្តីស្រមៃរួមគ្នាជាហូរហែទៅតាមលទ្ធភាពដែលមានដូចជាការទិញរថយន្ត និងដីឡូតិ័ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងជិតវត្តព្រះធាតុជាដើម ។
ជាមួយគ្នានោះក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានទៅខមិននូវពាក្យពេចន៍មិនសមរម្យទៅលើរូបនាងដោយអ្នកខ្លះបាននិយាយថា«ដូចខ្វះប្រុស » ហើយខ្លះទៀតក៏បានជេរថា «ថោកទាប»ជា ដើម។
ក្រោយទទួលរងការប៊ូលីពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនតារាចម្រៀង នាង គន្ធា ក៏បាននិយាយទាំងហូសចិត្តថា កន្លងមកនាងមិនដែលមានសង្សារជាមនុស្សប្រុសផងមានអ្នកមកនិយាយថានាងមានប្រុសចិញ្ចឹមហើយដល់សព្វថ្ងៃនាងជ្រើសយកការស្រឡាញ់ភេទដូចគ្នាបែរជាជេរនាងថាមីថោកទៅវិញ។ នាង គន្ធា ក៏ដាក់ជាសំណួរវិញថាតើនាងធ្វើបែបណាទើបត្រូវចិត្តកុំមានមាត់ចេះតែនិយាយហើយនាងក៏សុំសួវវិញថាបើថាឱ្យនាងថោក តើអ្នកខមិននោះថ្លៃឬបែបណា។
ចុងក្រោយតារាចម្រៀងរូបនេះបានព្រលយថា ក្តីសុខរបស់នាងមិនស្ថិតនៅលើមាត់នរណាម្នាក់ឡើយ។ ប៉ុន្តែក៏មានអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបានផ្តល់កម្លាំងចិត្តនឹងលើកឡើងថាកុំខ្វល់ជាមួយនឹងសម្តីអត់ប្រយោជន៏ទាំងនោះ៕