អ្នកគាំទ្រមួយចំនួនបានបញ្ចេញវែកញែកក្រោយពីបានឃើញឌីជេ ក្តឹប បានបញ្ចេញសារយ៉ាងចាក់ដោតក្នុងនាមជាមនុស្សប្រុសម្នាក់ដែលធ្លាប់មានកំហុស។ ក្នុងនោះតារាចម្រៀងមាឌតូចល្អិតរូបនេះបានលើកឡើងថាបុរសគួរតែមានចំណុចទាំងនេះទើបមនុស្សស្រីមិនរត់ចោលឬផិតក្បត់ ។
បើទោះមិនមានរូបរាងស្រស់សង្ហាសាច់ដុំទាំងកង់ៗ ក្តីតែ ឌីជេក្តឹប ក៏ត្រូវបានគេដឹងថាលោកក៏មានមន្តស្នេហ៍មិនធម្មតាដែរ តួយ៉ាងកន្លងមកលោកក៏ធ្លាប់ភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងម្នាក់ដែលជាដៃគូ តែក្រោយមកពួកគេក៏បានចែកផ្លូវគ្នារៀងខ្លួន។
អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងនាមជាអ្នកមានបទពិសោធន៍នៅក្នុងរឿងស្នេហានិងធ្លាប់មានកំហុសនោះថ្មីៗនេះឌីជេ ក្តឹប បានបង្ហោះសារចែករំលែកដែលមានអត្ថន័យថា«ដោយសារខ្ញុំធ្លាប់ខុសទើបខ្ញុំចង់ប្រាប់ថា”ធ្វើជាមនុស្សប្រុសបើអ្នកមានទំនួលខុសត្រូវ ចេះផ្ដល់ក្តីស្រលាញ់ និងការមើលថែគ្រប់គ្រាន់គឺគ្មានមនុស្សស្រីណាគេផិតក្បត់ឬក៏រត់ចោលអ្នកនោះទេ”(ត្រូវចាំ)»។
ដ្បិតមិនបាននិយាយអ្វីវែងឆ្ងាយ តែសារខ្លីរបស់ ឌីជេ ក្តឹប ហាក់ដូចជាចង់ភ្ជាប់ជាមួយរឿងដែលកំពុងល្បីនៅក្នុងបណ្តាញសង្គមដោយបុរសជាអ្នកដឹកជញ្ជូនវ័យក្មេងម្នាក់ត្រូវបានស្ត្រីជាភរិយាដែលទើបសម្រាលកូនបានពីរខែបានទៅផ្ទះសំណាក់ជាមួយប្រុសផ្សេង ។ ប៉ុន្តែយ៉ាងណាគេសង្កេតឃើញសារមួយនេះរបស់ ឌីជេ ក្តឹប ក៏ទទួលបានការចូលរួមផ្តល់ជាមតិជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រថា «តែបើប្ដីមិនល្អហើយ យើងជាប្រពន្ធជាម្ដាយក៏គួរចេះគឹតអោយបានវៃង លែងលះដាច់ស្រេចមិនសល់ឈ្មោះអាស្រូវដល់ត្រកូល»
«ដោយមនុស្សទេបង» «ត្រូវចាំថា ស្រលាញ់ស្មោះយ៉ាងណា បាយ ៣ ពេល នៅតែសំខាន់» «ពិបាកណាស់បងរឿងនេះចង្កៀងផ្ទះអ្នកណាគឺភ្លឺផ្ទះអ្នកនិង អ្វីដែលសំខាន់គឺគ្រិះដែលជាម្តាយឪពុកតើបណ្តុះកូនមកបែបណាការស្រលាញ់ការពារកូនគឺមិនខុសការដែលខុសគឺមិនចេះប្រដៅអប់រំកូនអោយបានល្អ មិនតែប៉ុណ្ណោះកូនមានគ្រួសារហើយបែជានៅតែជ្រៀតជ្រែកជីវិតកូន អាណិតបំផុតក្មេងខ្លាចធំឡើងទៅរៀនមានក្មេង bully ទេ»៕