ក្រោយពីបានឃើញការបង្ហោះរបស់លោកស្រី ម៉ម សុម៉ាលី ថាកូនប្រុសរបស់គណៈជាន់ខ្ពស់សាសនាឥស្លាម បានរំលោភទៅលើកូនសិស្សសាលា១៨នាក់ ដោយសម្រេចចំនួន ០៦នាក់ ។ ព័ត៌មានមួយនេះបានធ្វើឱ្យតារាកំប្លែង ពាក់មី បង្ហាញអារម្មណ៍ក្តុកក្តួលនឹងបង្ហោះសារបែបនេះក្នុងគណនីយផ្ទាល់ខ្លួន។
បើតាមការបង្ហោះរបស់លោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីប បានបង្ហោះរូបក្មេងស្រីជនជាតិឥស្លាម ដែលជាជនរងគ្រោះភ្ជាប់ដោយការរៀបរាប់ថា «សាសនាខុសគ្នា តែបេះដូងតែមួយពួកគាត់ឈឺចាប់ដូចគ្នាកូនមកមុនជួយកូនទើបមកដល់ចែករំលែកទុកសោកការឈឺចាប់ជាមួយគ្នាតែក៏ចែករំលែកភាពរឹងមាំជាមួយគ្នាដែរសូមអោយកូនសម្រាកចិត្តកាយណាកូន កូនហត់នឿយផ្លូវចិត្តច្រើនហើយ ផ្ទះយើងជាផ្ទះសន្តិភាព»។
ក្នុងនាមជាតារាកំប្លែងមួយរូបដែលមានប្រជាប្រិយភាព នាយពាក់មី បានបញ្ចេញមតិនៅក្នុងរឿងនេះថា«អ្នកប្រព្រឹត្តិរឿងនេះមកលើក្មួយៗ មិនរួចខ្លួនទេ គ្មានខ្សែណាអាចជួយបានទេ ខ្ញុំជឿជាក់លើសមត្ថកិច្ច សំខា ន់ក្មួយៗត្រូវតែមានភាពក្លាហាន ហ៊ាននិយាយកាពិតប្រាប់សមត្ថកិច្ច សមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនក្មួយៗ»។ តារាកំប្លែងដែលមានប្រភពមកពីខេត្តស្វាយរៀងរូបនេះបានបន្ថែមទៀតថាទោះមានឈាមជាជនជាតិខ្មែរ តែនាយរាប់អានជាមួយបងប្អូនខ្មែរឥស្លាមជាច្រើនសូម្បី កីឡាករUផ្ការីកគ្រប់រដូវ៩០ភាគរយជា ខ្មែរឥស្លាម ។ ពេលឃើញពត៍មាននេះនាយពិតជាសង្វេកចិត្តណាស់ 😓ហើយនាយរំពឹងក្មេងរងគ្រោះនឹងទទួលបានយុត្តិធម៌ពិតប្រាកដ ។
គួរឱ្យដឹងថាបើតាមគណនីយហ្វេសប៊ុកមួយមានឈ្មោះថា Som Mengly បានបង្ហោះសារភ្ជាប់ជាមួយរូបភាពរបស់ជនសង្ស័យថា «បែកធ្លាយ កូនអ្នកធំ រំលោភកូនសិស្សសាលា ១៨នាក់ សម្រេច៦នាក់ជនបង្កមានឈ្មោះ ស៊ូហៃម៉ី ដែលជាកូន គណៈជាន់ខ្ពស់សាសនាឥស្លាម ឈ្មោះលោក សុះ កុំរី កូនរបស់គាត់គឺជាអ្នកគ្រប់គ្រងផ្ទាល់ទៅលើកូនសិស្សស្រីទាំងនោះ មូលហេតុដែលអាចកើតរឿងបានគឺប្រើលេសថាយកទៅអប់រំពេលកូនសិស្សធ្វើខុស ប៉ុន្តែអោយទៅម្ដងម្នាក់បានហើយ តាមព័ត៌មានអោយបានដឹងថាពេលចូលទៅគឺបិទវាំងននទៀត ក្រោយមកបានល្បួងរំលោភ- សម្រច០៦នាក់ ជនរងគ្រោះទាំងអស់១៨នាក់ រឿងនេះមិនបានកើតម្ដងទាំងអស់នោះទេ គឺជាច្រើនឆ្នាំមកហើយ គ្រាន់តែប៉ះកូនអ្នកក្រមិនហ៊ាននិយាយ ប្រាប់ម៉ាក់ប៉ា តែដោយសារម្នាក់ចុងក្រោយនេះ មានកូនហើយបានប្រាប់ទៅអ្នកជុំវិញខ្លួនទើបបែកធ្លាយមើលទៅមានយុត្តិធម៌សម្រាប់ពួកគាត់អត់រងចាំថ្នាក់លើធ្វើការសូមអរគុណ»៕